Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លើកដែកទៅប៉ះនឹងខ្សែភ្លើង បណ្តាលឱ្យបុរសម្នាក់ឆក់របួសធ្ងន់

កាលពីវេលាម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះមានករណីបុរសជាជាងផ្សាដែកម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្តាលឱ្យរងរបួសធ្ងន់ ខណៈដែលរូបគាត់បានលើកដែកទៅប៉ះជាមួយខ្សែភ្លើង។

ហេតុការណ៍នេះនេះកើតឡើងនៅក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់។

ជនរងគ្រោះមានឈ្មោះ យឹម សារ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងផ្សាដែក មានទីលំនៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេតពោធិសាត់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិសាត៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9147619