Steven Gerrard បានលើកសរសើរ Jordan Henderson ថាជាកីឡាករ ”គំរូ” មួយក្រោយប្រធានក្រុម Liverpool រូបនេះបង្កើតមូលនិធិសប្បុរសធម៌គាំទ្រដល់សេវាសុខាភិបាលនៅអង់គ្លេសអំឡុងវិបត្តិកូរ៉ូណា។
អតីតខ្សែបម្រើ Sunderland បានផ្ដួចផ្ដើមបង្កើតយុទ្ធនាការរៃអង្គាសមានឈ្មោះថា #PlayersTogether ដោយអំពាវនាវដល់កីឡាករទាំងអស់នៅ Premier League បរិច្ចាគប្រាក់ជួយដល់ក្រុមការងារសុខាភិបាលប្រយុទ្ធប្រឆាំងកូរ៉ូណានៃប្រទេសអង់គ្លេស ហៅកាត់ NHS។
Gerrard ជាអតីតប្រធានក្រុមចាស់ Liverpool បានសរសើរ Hendo ថា៖ “Hendo ជាមនុស្សចិត្តល្អទាំងលើទីលាន និងក្រៅទីលាន។ ខ្ញុំគិតថាអ្វីដែលគេបានធ្វើឡើងនេះគឺបង្ហាញពីកាតព្វកិច្ចដែលមនុស្សលោកត្រូវធ្វើ។ គេគឺជាខ្សែបម្រើកំពូល និងជាមនុស្សគំរូមួយរូប”៕