ក្លឹបបាល់ទាត់ សូលទីឡូអង្គរ បានប្រកាសបញ្ចប់កិច្ចសន្យាកីឡាករ២រូប ក្រោយពីពួកគេធ្វើរឿងមិនសមជាកីឡាករអាជីព ខុសវិន័យរបស់ក្លឹប។ កីឡាករទាំងពីរនាក់នោះគឺ កីឡាករ សឿង បញ្ញា និងប្រាក់ សុវណ្ណពិសិដ្ឋ។
ក្លឹប សូលទីឡូអង្គរ បានបង្ហោះនៅលើបណ្ដាញសង្គមថា៖ ក្លិបបាល់ទាត់សូលទីឡូអង្គរ មានការសោកស្តាយជាខ្លាំង និងសូមជូនដំណឹងពីការបញ្ចប់កិច្ចសន្យាកីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ និងសឿង បញ្ញា ពីក្លឹបចាប់ពីពេលនេះតទៅ ដោយសារមិនគោរពវិន័យក្លិប ក្នុងនាមជាកីឡាករអាជីព។វាជាការសម្រេចចិត្តយ៉ាងលំបាក តែយើងត្រូវតែធ្វើ ដើម្បីជាគម្រូ កុំអោយកើតមានលើកីឡាករផ្សេងៗ៕