វីរបុរសបាល់ទាត់អង់គ្លេសលោក Norman Hunter បានបាត់បង់ជីវិតក្នុងវ័យ ៧៦ឆ្នាំ ក្រោយពីលោកបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែជំងឺកូវីដ-១៩ កាលពីសប្ដាហ៍មុន។ លោកបានចាប់ផ្ដើមអាជីពបាល់ទាត់ជាខ្សែការពាររបស់ក្លឹបអង់គ្លេស Leed កាលពីឆ្នាំ១៩៦២ ហើយចំណាយពេលជាង ១៥ឆ្នាំ មុននឹងលោកមកប្រកបអាជីពនៅក្លឹប Bristol City និងចូលនិវត្តន៍ពីពិភពបាល់ទាត់ក្នុងក្លឹប Barnsley កាលពីឆ្នាំ១៩៨២។
ចំណែកឯនៅក្រុមជម្រើសជាតិអង់គ្លេសវិញ លោកបានជួយឲ្យតោកំណាចឈ្នះពាន World Cup កាលពីឆ្នាំ១៩៦៦ ហើយថែមទាំងជួយឲ្យលេងបានលេខ ៣ នៅ Euro កាលពីឆ្នាំ១៩៦៨ទៀតផង។ ក្រៅពីលេងជាកីឡាករ លោកក៏បានដឹកនាំក្លឹបមួយចំនួនដែរដូចជា Barnsley ក្លឹប Rotherham United និងក្លឹប Bardford City៕