Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Barca ​រុះរើ​ក្រុម​ទ្រង់ទ្រាយ​ធំតែ​កីឡាករ ​៣​នាក់​នេះសុវត្ថិភាព ​១០០%​

​វិបត្តិ Covid-19 ​នឹង​ធ្វើ​ឱ្យ​វិស័យ​បាល់ទាត់​ប្រែប្រួល ​ព្រោះ​ក្លឹប​បាល់ទាត់​ទាំង​អស់​សុទ្ធ​តែ​ប៉ះពាល់ គ្រាន់​តែ​ខ្លះ​តិច ខ្លះ​ច្រើន​ប៉ុណ្ណោះ។

​ប្រភព​នៅ​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ​ថា​ក្រុម FC Barcelona ​ប៉ះ​ពាល់​ផ្នែក​ហិរញ្ញវត្ថុ​ខ្លាំង​មែនទែន ដែល​តម្រូវ​ឱ្យ​ពួកគេ​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ដល់​ទៅ​៧០​%​ឯ​ណោះ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ពេល​នេះ​ថ្នាក់​ដឹក​នាំ​នឹង​ធ្វើ​ការ​ដោះដូរ​កីឡាករ​ទ្រង់ទ្រាយ​ធំ​ថែម​ទៀត។ ​នេះ​មាន​ន័យ​ថា​កីឡាករ​មួយ​ចំនួន​នឹង​ត្រូវ​លក់​ចេញ​ហើយ ​ពេល​រដូវ​កាល​ដោះដូរ​កីឡាករ​មក​ដល់។

​តែ​យ៉ាង​ណា​ក៏​ដោយ ​ប្រភព​បាន​បញ្ជាក់​ថា​កីឡាករ​៣​នាក់​ក្នុង​ក្រុម​នឹង​មាន​សវុត្ថិភាព ​គ្មាន​ការ​ចាកចេញ​ទៅ​ណា​នោះ​ទេ។ កីឡាករ​ទាំង​៣​នាក់​នោះ​រួម​មាន ​Lionel Messi, Marc-Andre ter-Stegen ​និង​ Frenkie de Jong។ ​ពួកគេ ​ជា​កីឡាករ​សំខាន់​ជាង​គេ​ក្នុង​ក្រុម ដែល​មិន​អាច​បាត់បង់​បាន​ទេ សម្រាប់​រដូវ​កាល​ថ្មី​​ខាង​មុខ។ ដោយ​ឡែក​សម្រាប់​កីឡាករ​ដទៃ​ទៀត អាច​ត្រូវ​លក់​ចេញ ឬ​យក​ទៅ​ដោះដូរ​សម្រាប់​នាំ​យក​កីឡាករ​ថ្មី​ពេល​ខាង​មុខ៕

from: https://tnaot.com/km/m/detail/article/9147563