Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អត្ថន័យនៃការរក្សាចម្ងាយពីសង្គម​ និងវិធានការការពារក្នុងអំឡុងកូវីដ ១៩

នៅក្នុងសង្គមយើងនាពេលបច្ចុប្បន្នបានផ្លាស់ប្តូរជាច្រើនដោយសារតែជំងឺកូវីដឹ ១៩ ដែលធ្វើឲ្យប្រទេសជួបបញ្ហាសេដ្ឋកិច្ច និងតម្រូវឲ្យបិទទីតាំងកន្លែងកម្សាន្តនានា សាលារៀន កន្លែងហាត់ប្រាណ និងសូម្បីតែប្រជាពលរដ្ឋក៏មិនគួរចេញទៅក្រៅប្រសិនជាមិនចាំបាច់ផងដែរ។ ការផ្លាស់ប្តូរនៅក្នុងសង្គមជាច្រើនទាំងវិស័យឯកជន និងរដ្ឋបែបនេះហើយដែលជាការចូលរួមដ៏ធំធេញមួយក្នុងការទប់ស្តាត់នៃការរីករាលដាលពីជំងឺដ៏កាចសាហាវនេះ។

រូបតំណាង

អំឡុងពេលនេះមានស្ថាបនទាំងក្នុង និងក្រៅប្រទេសមួយចំនួនកំពុងតែចាត់វិធានការដោយអនុញ្ញាតឲ្យបុគ្គលិកធ្វើការងារនៅផ្ទះ។ រីឯវិធីរក្សាចម្ងាយពីសង្គម គឺត្រូវបានគេជឿជាក់ថាមានមិត្តអ្នកអានមួយចំនួនមិនទាន់បានយល់ច្បាស់នោះទេ ដូច្នេះនៅថ្ងៃនេះមានគេហទំព័រមួយឈ្មោះថា ហេឡូគ្រូពេទ្យ ប្រចាំប្រទេសថៃ បានចេញផ្សាយ និងពន្យល់បន្ថែមនូវ ការរក្សាចម្ងាយពីសង្គមនេះឲ្យបានក្បោះក្បាយទៅកាន់អ្នកទាំងអស់គ្នាដើម្បីជាការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ ១៩។ 

រូបតំណាង

– តើការរក្សាចម្ងាយពីសង្គមមានន័យដូចម្តេច?

ការរក្សាចម្ងាយពីសង្គម គឺជាការអនុវត្តនូវការថែទាំសុខភាពផ្ទាល់ខ្លួនក៏ដូចជាការការពារកុំអោយឆ្លង និងការរីករាលដាលកាន់តែខ្លាំងទៅកាន់អ្នកដទៃ និងខ្លួនឯង។ មួយវិញទៀត ប្រសិនជាយើងចេញទៅក្រៅ ត្រូវរក្សាគម្លាត ត្រូវការពារ និងសម្អាតអនាម័យឲ្យបានត្រឹមត្រូវទាំងអស់គ្នាដើម្បីចូលរួម និងអនុវត្តនូវវិធានការទប់ស្តាត់នេះទាំងអស់គ្នា។

រូបតំណាង

– តើគួរធ្វើដូចម្តេចដើម្បីរក្សាចម្ងាយពីសង្គមឲ្យបានត្រឹមត្រូវ? 

១. ដើម្បីឱ្យមានសុវត្ថិភាព ត្រូវស្ថិតនៅចម្ងាយយ៉ាងតិច ២ ម៉ែត្រពីអ្នកដទៃព្រោះពេលពួកគេមានអាការៈក្អក និងកណ្តាស់ ដែលអាចធ្វើឲ្យដំណក់ទឹកមាត់ និងសំបោរខ្ទាតចេញបានរហូតដល់ ១-២ ម៉ែត្រ។ 

២. ត្រូវកាត់បន្ថយការជួបជុំជាមួយមនុស្សនៅក្នុងសង្គមដូចជា មិត្តភក្តិ អ្នកស្គាល់គ្នា ឬនៅកន្លែងដែលមានការជួបជុំមនុស្សច្រើនដូចជា ហាងស្រា បារ ភោជនីយដ្ឋាន រោងកុន និងកន្លែងប្រគុំតន្ត្រីជាដើម។

៣. កុំចេញខាងក្រៅប្រសិនជាមិនចាំបាច់

៤. កាត់បន្ថយការប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈដូចជា រថយន្តក្រុង តាក់ស៊ី ម៉ូតូឌុប ឬម៉ូតូកង់បី។ ប្រសិនជាអ្នកនៅតែមិនអាចចៀសវាងបាន គួរតែស្ថិតនៅឲ្យឆ្ងាយបន្តិចពីពួកគាត់។ 

រូបតំណាង

៥. កុំប្រើជណ្តើរយន្ត ជាពិសេសក្នុងអំឡុងមានមនុស្សជាច្រើនកំពុងតែជិះវា។ ងាកទៅប្រើជណ្តើរជើងជំនួសវិញ ប៉ុន្តែគួរតែកុំប្រើដៃទៅកាន់បង្កាន់ដៃ និងកាំនៃជណ្តើរ។ 

៦. ត្រូវតម្រូវឲ្យបុគ្គលិកធ្វើការនៅផ្ទះ (Online Working) ជំនួសឱ្យធ្វើការនៅខាងក្រៅ ឬទៅការិយាល័យ។ 

៧. កុំប្រើប្រាស់ចានអាហារ និងស្លាបព្រាដែលមិនបានលាងសម្អាតត្រឹមត្រូវ ដូចជាការញុំាអាហារប៊ូហ្វេ និងនៅភោជនីយដ្ឋានផ្សេងៗដែលមានទម្លាប់អាក្រក់បែបនេះ៕ 

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9147538