Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះថ្នាក់អណ្តូងរ៉ែមាសនៅឥណ្ឌូនេស៊ីស្លាប់ច្រើននាក់

មន្ត្រីឥណ្ឌូនេស៊ី​បានបញ្ជាក់​កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថា មនុស្ស​៩នាក់​បានស្លាប់​ក្នុងហេតុការណ៍​បាក់ដី​មួយកន្លែង​ នៅទីតាំងអណ្តូងរ៉ែមាស​ខុសច្បាប់ ​ស្ថិតនៅ​ក្នុងដែនកោះស៊ូម៉ាត្រា ។ 

គ្រោះថ្នាក់នេះ​ បានកើតឡើង​កាលពីថ្ងៃទី១៨ ខែមេសា ស្ថិតនៅ តំបន់ភាគខាងត្បូង Solok ខេត្តស៊ូម៉ាត្រា​ខាងលិច ។ មនុស្ស​សរុប​១២នាក់​នាំគ្នា​ជីករករ៉ែមាសនៅអណ្តូងរ៉ែមាស ​ដែលបោះបង់ចោល​តាំងពីសម័យ​ក្រោមអាណានិគម។

អ្នកនាំពាក្យ​ក្នុងតំបន់​បានប្រាប់​ប្រភព AFPថា បុរស​៨នាក់ និងស្ត្រី​ម្នាក់​បានទៅជីក​ ហើយត្រូវបានដីបាក់សង្កត់ ។ យើងបានគាស់កកាយសាកសព​ពួកគេ​បានកាលពីព្រឹកមិញនេះ ។ 

មនុស្ស​៣នាក់ទៀត​ដែលចាំមើលផ្លូវនោះ បានរាយការណ៍​គ្រោះថ្នាក់នេះ ​ទៅអាជ្ញាធរមូលដ្ឋាន នៅពេលដែល​ក្រុមជនរងគ្រោះ​មិនអាចចាកចេញពីអណ្តូងរ៉ែមាសបាននោះ ។ 

ជនរងគ្រោះ​គឺជាអ្នកស្រុកនៅក្នុងតំបន់ ។ ពួកគេ​ជីករកមាស​ដោយពុំមានឧបករណ៍​ត្រឹមត្រូវនោះទេ ។ ក្នុងតំបន់កើតហេតុ​នោះ មានភ្លៀងធ្លាក់ ជាមូលហេតុរំខានដល់សកម្មភាព​ជួយសង្គ្រោះ​។ 

ពុំមានការបាត់ខ្លួននោះទេ ។ ជនរងគ្រោះ​គឺត្រូវបានស្គាល់អត្តសញ្ញាណដោយអាជ្ញាធរមូលដ្ឋានអស់ហើយ ។ 

គ្រោះថ្នាក់​ទាក់ទង​អណ្តូងរ៉ែមាសខុសច្បាប់នេះ​តែងកើតឡើង​នៅពាសពេញ​តំបន់​របស់ឥណ្ឌូនេស៊ី ។ 

ឆ្នាំ២០១៩ មនុស្ស​យ៉ាងតិច​១៦នាក់​ត្រូវកប់ទាំងរស់ ពេលដែល​អណ្តូងរ៉ែ​មួយបានបាក់ស្រុត ស្ថិតនៅ​តំបន់ Bolaang Mongondow នៃខេត្ត North Sulawesi ។ តំបន់នេះ កាលពី​ប៉ុន្មានខែមុននេះ ក៏មានគ្រោះថ្នាក់ប្រហាក់ប្រហែលគ្នាសម្លាប់​កម្មករអណ្តូងរ៉ែអស់៥នាក់ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9146942