Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជិះត្រាក់ទ័រធ្លាក់ចូលប្រឡាយស្លាប់នៅនឹងកន្លែង

ប៉ៃលិន៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីបានបើកបរត្រាក់ទ័ររេចង្កួតធ្លាក់ចូលប្រឡាយបណ្ដាលឲ្យត្រាក់ទ័រក្រឡាប់សង្កត់ពីលើ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចចំការមួយកន្លែង ស្ថិតក្នុងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។

អធិការនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា បុរសជនរងគ្រោះមានឈ្មោះលាង ហេង​ ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ សង្កាត់ កន្លែងកើតហេតុ បើកបរត្រាក់ទ័រភ្ជួរដីម៉ាកYAMAHA F១៨០។

ករណីខាងលើនេះទាំងប្រជាពលរដ្ឋនិងទាំងសមត្ថកិច្វមូលដ្ឋានបានបញ្ជាក់ថា ខណៈកំពុងភ្ជួរដីធ្វើស្រែបានថយក្រោយ ក៏ជ្រុលចង្កូតត្រាក់ទ័រធ្លាក់ចូលប្រឡាយ ដោយខ្លួនឯង។  

សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ និងបានសន្មិដ្ឋានថា ជនរងគ្រោះពិតជាគ្រោះថ្នាក់ ដោយសារត្រាក់ទ័រក្រឡាប់ពីលើពិតប្រាកដមែន រួចហើយ បានធ្វើកំណត់ហេតុ និងប្រគល់សាកសពជនរងគ្រោះទៅឲ្យសាច់ញាតិ ក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9146869