Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្តាប់ហើយរំភើបចិត្ត តារាចម្រៀងហង្សមាសជាច្រើនដួងច្រៀងផ្សព្វផ្សាយ ទប់ស្កាត់កូវីដ១៩

ខណៈដែលប្រទេសកម្ពុជា កំពុងតែជួបបញ្ហាការឆ្លងរាតត្បាតជំងឺ Covid-19 ក្នុងនោះក៏មាន តារាចម្រៀងរបស់ផលិតកម្មហង្សមាសជាច្រើនរូប ច្រៀងរួមគ្នា​ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

តារាចម្រៀងហង្សមាសជាច្រើនដួងចាប់ដៃ ច្រៀងរួមគ្នាមួយបទ មានចំណងជើងថា  “កម្ពុជារឹងមាំ” ដែលបង្កប់អត្ថន័យអប់រំជាច្រើន ទាក់ទងជំងឺកូវីដ១៩ ដើម្បីជួយផ្សព្វផ្សាយ បង្កើនអនាម័យឲ្យ​បានខ្ពស់ គោលបំណងដ៏ធំគឺសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព និងផ្តល់កំលាំងចិត្តចំពោះក្រុមគ្រូពេទ្យដែលបានលះបង់កម្លាំងកាយ ចិត្ត ដើម្បីអ្នកជំងឺ និងប្រទេសកម្ពុជារបស់យើងទាំងមូល។

 “កម្ពុជារឹងមាំ” មួយបទថ្មីនេះ ទទួលបានគាំទ្រច្រើនពីមហាជន ព្រមទាំងបានចែករំលែកតៗគ្នា ពាសពេញបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសនោះបង្ហាញឲ្យឃើញពីភាពរឹងមាំរបស់ប្រទេសកម្ពុជា និងរួបរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9146796