Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាក់ដីនៅអាហ្វហ្គានីស្ថានស្លាប់ ​និងបាត់ខ្លួន​ច្រើននាក់

តាមមន្ត្រីក្នុងតំបន់​បានឲ្យដឹងថា យ៉ាងតិចមនុស្ស៧នាក់​បានស្លាប់ ក្រោយការបាក់ដីមួយ​នៅភូមិដាច់ស្រាយល់​ស្ថិតនៅភាគខាងលិច​ ខេត្ត Ghor របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ។ 

លោក Ghulam Nasir Khaze អភិបាលខេត្ត Ghor បញ្ជាក់ប្រាប់ប្រភពស៊ីនហួ​ផ្សាយថា ឧប្បទ្ទវហេតុ​នេះ​បានកើតឡើង​នៅក្នុងភូមិ kHWAJA SIMA ស្រុក Tolak កាលពីថ្ងៃ​សៅរ៍ ។ លំនៅឋាន​៣ខ្នង​រងការខូចខាត ចំណែក​ជនរងគ្រោះ​មិនដឹងពី​ចំនួន​ ដែលកំពុងនៅបាត់ខ្លួន ។ បច្ចុប្បន្ននេះប្រតិបត្តិការស្វែងរកកំពុង​ប្រព្រឹតឡើង ។ 

 សាកសពជនរងគ្រោះកប់នៅពីក្រោមគំនរបាក់បែក ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ បានជួយដល់ក្រុមអ្នកភូមិ​ និងក្រុមគ្រួសាររងគ្រោះដែលបាត់បង់ទីជម្រកក្រោយ​ពីហេតុការណ៍បាក់ដី​នៅតំបន់ភ្នំទាំងនេះផងដែរ ។ 

មន្ត្រីបានបន្ថែមថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នេះ​ពីរបីថ្ងៃកន្លងមក ជាហេតុនាំឲ្យមានការបាក់ដី​​លើលំនៅឋាន​នៅតំបន់ជម្រាលភ្នំ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9146717