Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីត​រដ្ឋមន្ត្រីរតនាគារ​អាមេរិក​ ទទួលមរណភាព​ អាយុ​៨៤ឆ្នាំ

លោកPaul O’Neill​ អតីតរដ្ឋមន្ត្រីក្រសួងរតនាគារ​របស់អាមេរិក​ ដែលបម្រើការកាលពីសម័យ​កាន់​អំណាច​របស់ប្រធានាធិបតី George W. Bush នោះ​បានទទួលមរណភាព​កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ក្នុងអាយុ​៨៤ឆ្នាំ ។ លោក​បានតស៊ូ​ទប់ទល់ជាមួយជំងឺមហារីក​យ៉ាងខ្លាំង ។ នេះបើតាមការផ្សាយ​របស់ប្រភពព័ត៌មាន NDTV កាលពីថ្ងៃទី១៩ ខែមេសា ។ 

ប្រព័ន្ធផ្សព្វផ្សាយ​របស់អាមេរិក​បានផ្សាយថា លោក O’Neill បានទទួលមរណភាពនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ។

លោក O’Neill បានចាប់កំណើត​នៅទីក្រុង St Louis រដ្ឋ Missouri ។ លោកធ្លាប់កាន់តំណែងជាន់ខ្ពស់​ក្នុងការិយាល័យ​ហិរញ្ញវត្ថុ​របស់រដ្ឋាភិបាលអាមេរិក ដូចជារដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតីទី៣៧​ លោកRichard Nixon និងរដ្ឋាភិបាលប្រធានាធិបតីទី​៣៨ លោក Gerald Fordផងដែរ ។ 

លោក O’Neill បានលាឈប់ពីឆាកនយោបាយ​ នៅពេលប្រធានាធិបតី​អាមេរិកទី​៣៩ លោកJimmy Carter បានជ្រើសរើស​ជីវិត​ក្នុងវិថីឯកជន ធ្វើជាប្រធានក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានអន្តរជាតិ ហើយជាប្រធាន​ក្រុមហ៊ុនឧស្សាហកម្មយក្ស Alcoaនោះរួចមក ។ ​

ក្នុងឆ្នាំ២០១៩ លោក O’Neill បានបរិច្ចាគ​ទឹកប្រាក់​៣០លានដុល្លារ​​ទៅដល់សាលា Alma Mater ។ លោកបានបន្សល់ទុកនូវភរិយា​ឲ្យរស់នៅ និងកូន៤នាក់, ចៅ​ប្រុស ស្រី១២នាក់ និងចៅទូត​១៥នាក ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9146257