យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន wikipedia កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា ស្ថិតិ COVID-19 ទូទាំងពិភពលោក គិតមកត្រឹមថ្ងៃទី១៩ ខែមេសា បានកើនឡើង ២ ៣១០ ៥៧២ នាក់ ។
ប្រភពបានបន្តថា ក្នុងចំណោមអ្នកឆ្លងទាំងនោះ, ១៥៨ ៦៩១ នាក់បានបាត់បង់ជីវិត គឺពិតជាអាណោចអាធ័មខ្លាំងណាស់ ខណៈដែលថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំងបង្ការ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ។
ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកជំងឺក្នុងចំណោមនោះសរុប ៥៩០ ៦៨២ បានជាសះស្បើយវិញផងដែរ ។
តាមប្រភពដដែលនេះបានបន្តថា សហរដ្ឋអាមេរិកជាប្រទេសរងគ្រោះច្រើនបំផុតដោយសារ COVID-19 នេះ ។ អាមេរិកមានអ្នកឆ្លងសរុប ៧៣៨ ៤៨៩ នាក់ ហើយក្នុងនោះបាត់បង់ជីវិត ៣៨ ៩១៧នាក់ និង ៦៥ ៤០៥ ។
អេស្ប៉ាញរងគ្រោះឈរនៅលំដាប់ទី២ ដោយមានអ្នកឆ្លងសរុប ១៩៤ ៤១៦នាក់ ក្នុងនោះបាត់បង់ជីវិត ២០ ៦៣៩ នាក់ និង ៧៤ ៦៦២ នាក់បានជាសះស្បើយ ។
អ៊ីតាលីរងគ្រោះឈរនៅលំដាប់លេខ៣ ដោយមានអ្នកឆ្លងសរុប ១៧៥ ៩២៧ នាក់ ក្នុងនោះបាត់បង់ជីវិត ២៣ ២២៧ នាក់ និង៤៤ ៩២៧ នាក់បានជាសះស្បើយ ។
អាល្លឺម៉ង់រងគ្រោះឈរនៅលំដាប់លេខ៤, បន្ទាប់មកទៀតគឺអង់គ្លេស និងបារាំង ។ល។
គួររំលឹកថា វីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 បានផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ។ វីរុសនេះផ្ទុះឡើងនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន ។
ប្រទេសចិនដែលរងគ្រោះពីវីរុសដំបូងគេនោះ មកដល់ពេលបច្ចុប្បន្ន ហាក់បានគ្រប់គ្រងស្ថានការបានទាំងស្រុង នូវការឆ្លងរាតត្បាតនៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលវាបានឆ្លងសរុប ៨២ ៧១៩ នាក់ ក្នុងនោះបាត់បង់ជីវិត ៤ ៦៣២នាក់ប៉ុណ្ណោះ ហើយ ៧៧ ០២៩ នាក់បានជាសះស្បើយ ។
សូមបញ្ជាក់ថា វីរុសនេះបានឆ្លងរាតត្បាតនៅលើដែនដី និងប្រទេសជុំវិញពិភពលោកសរុប ២៣៥ គឺតមកត្រឹមថ្ងៃ១៩ ខែមេសា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat