យោងតាមសេចក្តីជម្រាបជូនរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ទៅកាន់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ទៅលើករណីសំណើសុំការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ប្រសិទ្ធនាម ផ្លូវ២០០៤ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជា “មហាវិថី សម្តេចចៅហ្វាវាំង វះវៀងជ័យ អធិបតីស្រឹង្អារ គង់ សំអុល”។
ការប្រសិទ្ធនាមផ្លូវ២០០៤ នេះចាប់ពីចំណុចមហាវិថីខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែង ៤.៤៥០ម៉ែត្រ និងទទឹងប្រវែង ២០ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕ ដោយ ៖ សុង យូ