Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រន្ទះបាញ់ស្លាប់ក្មេងស្រីម្នាក់ និងខូចខាតផ្ទះប្រជាពលរដ្ឋ ០២ខ្នង

ករណីភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់នាប៉ុន្មានថ្ងៃនេះហាក់មានការកើតឡើងស្ទើរតែគ្រប់ខេត្តនៅទូទាំងប្រទេសកម្ពុជា។ ជាក់ស្តែងកាលពីវេលាម៉ោង ១៦និង០០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ករណីខាងលើនេះបានបណ្តាលឱ្យប៉ើងដំបូងផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង និងរន្ទះបាញ់ស្លាប់ក្មេងស្រីម្នាក់ នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត។

ម្ចាស់ផ្ទះរងគ្រោះទាំងពីរនាក់មានឈ្មោះ ជួន លន់ ភេទស្រី អាយុ ៧២ឆ្នាំ មានទីលំនៅភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ និងទី២ ឈ្មោះ គង់ មោល ភេទស្រី អាយុ ៦៦ឆ្នាំ មានទីលំនៅភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ចំណែកក្មេងស្រីដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ម៉ាប់ ស្រីនិច អាយុ ១៣ឆ្នាំ មានទីលំនៅភូមិស្រែត្រែង ឃុំវត្តអង្គខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9145403