Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តម្លៃអង្ករនៃប្រទេសថៃមានការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជិត ១០ឆ្នាំនេះ

តម្លៃអង្ករថៃក្នុងឆ្នាំ ២០១៩-២០២០ បានកើនឡើងដល់ចន្លោះពី ១០៨០០បាត ទៅ ១១០០០បាតក្នុងមួយតោន ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលប្រហែលមួយទសវត្សរ៍នេះ។

តម្លៃអង្ករឡើងថ្លៃខ្ពស់នៅឆ្នាំនេះគឺដោយសារទិន្នផលដែលទទួលបានមានចំនួនតិច ដោយមានប្រហែល ១៨.៨លានតោនប៉ុណ្ណោះបើធៀបនឹងការព្យាករណ៍ទុកជាមុនមានចំនួនដល់ទៅ ២០.៣៧ លានតោន ព្រោះតែគ្រោះរាំងស្ងួតនិងទឹកជំនន់កាលពីឆ្នាំមុនមកយាយី។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មបានធានាថាមានអង្ករគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងស្រុកដែលតាមការប៉ាន់ស្មានមានចំនួន៨លានតោនហើយនៅសល់ប្រមាណ ៧.៥ លានតោនសម្រាប់នាំចេញ។ ប្រធានសមាគមកសិករថៃលោក Pramote Charoensilp បាននិយាយថា កាលពីពេលថ្មីៗតម្លៃស្រូវបានធ្លាក់ចុះមកនៅត្រឹម ៩៦០០បាត ក្នុងមួយតោនប៉ុន្តែវានៅតែអាចទទួលយកបានសម្រាប់កសិករដោយតម្លៃផលិតកម្មជាមធ្យមគឺ ៨០០០បាតក្នុងមួយតោន។ ទន្ទឹមនឹងនេះដែរលោក Kriangsa Tapananont សមាជិកសមាគមម៉ាស៊ីនកិនស្រូវថៃបានមានប្រសាសន៍ថា តម្លៃអង្ករបានកើនឡើងពី ២០ ទៅ ៣០% នៅឆ្នាំនេះដែលតម្លៃជាមធ្យមគឺ ១៨ ០០០បាតក្នុងមួយតោន។

រូបតំណាង

ប្រធានក្រុមហ៊ុននាំចេញអង្ករថៃលោក Chukiart Opaswong បានថ្លែងថាដោយសារវីរុសកូរ៉ូណា បានធ្វើឱ្យការនាំចេញអង្ករថៃធ្លាក់ចុះក្នុងត្រីមាសទី១ ប៉ុន្តែលោកបានព្យាករណ៍ថាការនាំចេញអង្ករថៃនឹងកើនឡើងនៅក្នុងត្រីមាសទី២ ប្រសិនបើការរីករាលនៃវីរុសនេះបានថយចុះ ខណៈដែលប្រទេសនាំចេញអង្ករផ្សេងទៀតនៅក្នុងតំបន់ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឥណ្ឌាក៏បានកាត់បន្ថយការនាំចេញគ្រាប់ធញ្ញជាតិដូចគ្នា។

កែសម្រួលដោយ៖ ភារ៉ា 

ប្រភព៖ Thai PBS WORLD 

from: https://tnaot.com/km/m/detail/article/9145355