Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lexus ព្រលះសត្វគោមួយក្បាល បណ្តាលឱ្យខូចខាតយ៉ាងដំណំ និងបាក់ជើងសត្វគោ

នៅវេលាម៉ោង ១១និង០០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្តទំនើបមួយគ្រឿង បុកជាមួយសត្វគោមួយក្បាល បណ្តាលឱ្យខូចខាតរថយន្តផ្នែកខាងមុខ និងបាក់ជើងសត្វគោ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រៃជ្រូក ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តមួយគ្រឿងម៉ាក Lexus ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-9734 បើកបរដោយបុរសម្នាក់ លុះមកដល់កន្លែងកើតហេតុក៏ស្រាប់តែមានសត្វគោ ០១ក្បាល រត់ឆ្លងផ្លូវមកបុករថយន្តរបស់គាត់តែម្តង។

ក្រោយកើតហេតុម្ចាស់រថយន្តខាងលើ បានទាមទារឱ្យម្ចាស់គោចេញមុខមកទទួលខុសត្រូវ ខណៈដែលធ្វេសប្រហែលក្នុងការព្រលែងសត្វគោឱ្យដើរពេញផ្លូវបែបនេះ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9145246