Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើកម៉ូតូក្នុងស្ថានភាពស្រវឹង ធ្លាក់ប្រឡាយស្លាប់ខ្លួនឥតអំពើ

ប្រទះឃើញសាកសពបុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូធ្លាក់ប្រឡាយទឹកស្លាប់ កាលពីវេលាម៉ោង ១៦និង០០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញបុរសចំណាស់ស្រវឹងស្រារូបនេះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-7756 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុថ្នល់កែងបត់ដោយមិនបានប្រុងប្រយ័ត្ន ក៏ធ្លាក់ចូលក្នុងទឹកស្រែបណ្តាលឱ្យស្លាប់តែម្តង។

ជនរងគ្រោះមានឈ្មោះ គង់ សំអឿន អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យថា សាកសពពិតជាបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9145212