កាលពីពេលថ្មីៗនេះមានក្រុមគ្រូពេទ្យបានរកឃើញនូវរោគសញ្ញាចម្លែកមួយដែលបានលេចឡើងនៅលើជើងរបស់អ្នកកំពុងផ្ទុកជំងឺកូវីដ ១៩។ រោគសញ្ញាដែលគេទើបតែរកឃើញថ្មីៗនោះគឺ អុជពណ៌ក្រហមនៅលើជើង ឬម្រាមជើង។
យោងតាមការចុះផ្សាយរបស់កាសែត ញូវយ៉ក ដែលមានគ្រូពេទ្យជំនាញជាជនជាតិអេស្ប៉ាញ ខាងផ្នែករោគសើស្បែកបានបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ មួយចំនួនចេញរោគសញ្ញាអុជពណ៌ក្រហមនៅលើជើងរបស់ពួកគេ។
រូបតំណាង
រោគសញ្ញាមួយនេះវាស្រដៀងទៅនឹងរោគសញ្ញានៃជំងឺអុតស្វាយ និងកញ្ជ្រិលអ៊ីចឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ត្រូវបានក្រុមគ្រូពេទ្យសង្កេតឃើញថា ភាគច្រើនគឺកើតឡើងនៅលើកុមារ និងមនុស្សវ័យជំទង់ ដែលធ្លាប់មាននៅប្រទេសអ៊ីតាលី បារាំង និងប្រទេសអេស្ប៉ាញ ប៉ុន្តែក៏មានរបាយការណ៍ខ្លះទៀតលើកឡើងថា មិនត្រឹមតែវ័យនេះទេ សូម្បីតែមនុស្សពេញវ័យក៏ធ្លាប់កើតឡើងដែរ។ ទោះបីជាមិនទាន់បានបញ្ជាក់យ៉ាងច្បាស់លាស់នៃរោគសញ្ញាថ្មីនេះក៏ពិតមែន ប៉ុន្តែយើងជាប្រជាពលរដ្ឋទាំងអស់ក៏ត្រូវការពារ និងពិនិត្យមើលនៅលើរាងកាយរបស់ខ្លួននូវរោគសញ្ញានានាដែលកើតឡើង ហើយវាក៏ជាការទប់ស្តាត់ពីការឆ្លងទៅកាន់អ្នកដទៃប្រសិនជាយើងដឹងពីរោគសញ្ញានៃជំងឺនេះជាមុន។
រូបតំណាង
មិនត្រឹមតែបញ្ជាក់ពីរោគសញ្ញាខាងលើនេះទេ សូម្បីតែរោគសញ្ញាចំបងៗដែលអ្នក និងអ្នកជំងឺតែងតែឮ និងជួបប្រទះក៏គ្រូពេទ្យនៃប្រទេសអស្ប៉ាញបញ្ជាក់ដែរ ដែលរោគសញ្ញាទាំងនោះរួមមាន៖
រោគសញ្ញាទី ១៖ មានអារម្មណ៍ថប់ដង្ហើម និងដង្ហើមខ្លី
រូបតំណាង
រោគសញ្ញាដែលគួរឱ្យកត់សម្គាល់ និងគ្រោះថ្នាក់បំផុតនៅពេលដែលអ្នកឆ្លងជំងឺនេះគឺ ដកដង្ហើមខ្លី និងថប់ដង្ហើម។ ប្រសិនបើអ្នកមានអាការហៀរសំបោរ ឈឺបំពង់ក និងតឹងទ្រូងវាក៏ជាសញ្ញាមួយដែលកំពុងដាស់តឿនអ្នកនៃការឆ្លងជំងឺនេះផងដែរ។
រោគសញ្ញាទី ២ ៖ ក្អកច្រើន
រូបតំណាង
ក្អកគឺជារោគសញ្ញាគ្រោះថ្នាក់ទី ២ ដែលអាចកើតឡើងទៅលើអ្នកជំងឺ។ ក្អក នៃជំងឺកូរ៉ូណានឹងមិនងាយបាត់ឡើយនៅពេលប្រើប្រាស់ថ្នាំធម្មតា។ ដូច្នេះប្រសិនជានៅតែ ក្អកច្រើនថ្ងៃ អ្នកត្រូវដឹងខ្លួនឯងថាវាមិនមែនជាជំងឺផ្តាសាយធម្មតានោះទេ។
រោគសញ្ញាទី ៣ ៖ គ្រុនក្តៅ
រូបតំណាង
រោគសញ្ញាសំខាន់ទីបីនោះគឺ គ្រុនក្តៅ។ នេះជារោគសញ្ញាដំបូងបង្អស់ដែលមនុស្សជាច្រើនមានផ្ទុកជំងឺកូរ៉ូណាបានកើត។ កម្រិតសីតុណ្ហភាពរាងកាយរបស់អ្នកជំងឺអាចប្រែប្រួល អ្នកខ្លះមានសីតុណ្ហភាពកើនឡើងលើសពី ៣៧.៥ អង្សា និងខ្លះទៀតថយចុះ។
គ្រូពេទ្យរូបនេះក៏បានបន្ថែមជាសារដាស់តឿន និងប្រាប់ទៅកាន់សាច់ញាតិ ឬក្រុមគ្រួសារទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតពីឆ្លងនៃជំងឺនេះ មិនត្រឹមតែប៉ុណ្ណោះប្រសិនជាមានសមាជិកក្រុមគ្រួសាររបស់អ្នកណាម្នាក់ដែលទើបតែត្រឡប់ពីក្រៅប្រទេស សូមជួយបញ្ជូនគាត់ទៅពិនិត្យនៅតាមមន្ទីពេទ្យដែលមានជំនាញ ឬដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកដើម្បីកុំឲ្យឆ្លងទៅកាន់សមាជិកផ្សេងៗទៀត៕
ប្រែសម្រួលដោយ៖ Seyha