Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើការប្រើកាតកម្ចាត់មេរោគអាច មានប្រសិទ្ធភាពក្នុងការសម្លាប់វីរុសកូរ៉ូណា?

បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូវីដ១៩មក មានផលិតផលលាងសម្អាត និងកម្ចាត់មេរោគជាច្រើន បានដាក់លក់នៅលើទីផ្សារ ហើយប្រជាជនក៏ប្រញាប់នាំគ្នាទិញផលិតផលទាំងនោះទុកផងដែរ។

ក្នុងចំណោមផលិតផលទាំងអស់នោះ ក៏មានផលិតផលមួយប្រភេទ ជាកាតការពារមេរោគកុំឲ្យឆ្លង ដែលមានផ្ទុកសារធាតុ ក្លរីន ឌីអុកស៊ីត ។ 

សាស្រ្តាចារ្យ យិន លីហ្វៀង នៅសាកលវិទ្យាល័យឱសថចិន បាននិយាយថា ក្លរីន ឌីអុកស៊ីត អាចសម្លាប់បាក់តេរី ប្រភេទទូទៅបាន ហើយក៏មានប្រសិទ្ធិភាពសម្លាប់បានយ៉ាងល្អ ទៅលើបាក់តេរី ប្រភេទស្ពែរី សារាយ និងប្រភេទផ្សិតផងដែរ។ 

ប៉ុន្តែប្រសិនបើយើងត្រូវការកម្ចាត់មេរោគក្នុងរយៈពេលខ្លី គឺតម្រូវឲ្យមាន កំហាប់ក្លរីន ឌីអុកស៊ីតខ្ពស់ ដែលវាអាចនឹងរំខានដល់ផ្លូវដង្ហើម ហើយត្រូវធ្វើការបាញ់សម្លាប់មេរោគពេលដែលគ្មាននរណាម្នាក់នៅជុំវិញទីកន្លែងនោះ ។ 

កាតកម្ចាត់មេរោគ ដែលបានដាក់លក់នៅលើទីផ្សារ គឺមានផ្ទុះសារធាតុ ក្លរីនឌីអុកស៊ីតពី ៣ទៅ ១៥ ក្រាម ។ ការពាក់វានៅលើខ្លួនរបស់អ្នក គឺគ្រាន់តែបង្កើតកំហាប់ ក្លរីឌីអុកស៊ីតទាបបំផុត ហើយប្រសិទ្ធភាពក្នុងការកម្ចាត់មេរោគ គឺនៅមានកម្រិតទាបទៅតាមនឹងដែរ ។ 

បន្ថែមពីនេះទៅទៀត ឧស្ម័នក្លរីន ឌីអុកស៊ីត គឺវាមិនអាចនៅថិតថេរ និងមានសុវត្ថិភាពបានយូរនោះទេ ។ ផលិតផលប្រភេទកាតដែលមានផ្ទុក ឧស្ម័នក្លរីន ឌីអុកស៊ីត ប្រសិនបើកាតនោះមានការរហែកចេញ នៅឧស្ម័នក្លរី ឌីអុកស៊ីត ប៉ះមកលើស្បែករបស់អ្នក ពេលកំពុងពាក់វា ឬក៏ស្បែករបស់អ្នកសើម នោះវានឹងបង្កឲ្យមានការរលាកស្បែក ឬអាចប៉ះពាល់ដល់ផ្លូវដង្ហើមថែមទៀត ។

ទីភ្នាក់ងារកិច្ចការអ្នកប្រើប្រាស់ នៅប្រទេសជប៉ុន បានហាមឃាត់ប្រជាជន នៅដើមខែមីនា 

កុំឲ្យជឿ លើការផ្សព្វផ្សាយផលិតផលទាំងនោះ ដោយពួកគេបានផ្សព្វផ្សាយថា មានប្រសិទ្ធភាពក្នុងការការពារកុំឲ្យឆ្លងជំងឺកូរ៉ូណា៕ ប្រែសម្រួលដោយ៖ ម៉ារីណា

from: https://tnaot.com/km/m/detail/article/9144776