Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆក់កាបូបបានសម្រេចនៅខណ្ឌ៧មករា ត្រូវសមត្ថកិច្ចចាប់បាននៅខណ្ឌទួលគោក

ភំ្នពេញ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នារីម្នាក់ នៅខណ្ឌ៧មករា ហើយបើកម៉ូតូគេចខ្លួន មកដល់ខណ្ឌទួលគោក ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី១ ឃាត់ខ្លួនបានប្រគល់ឲ្យប៉ុស្តិ៍នគរបាលវាលវង់ ដើម្បីចាត់ការបន្ត។

ហេតុការណ៍នេះ​ បានកើតឡើង កាលពីវេលាម៉ោង៦ និង២០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២១៣កែង១៥៦ ភូមិ៦សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនសង្ស័យមានឈ្មោះស៊ិន សុភាព ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះសង្សារ នៅម្តុំផ្សារ៧មករា ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ជនសង្ស័យបានឃើញនារីរងគ្រោះ កំពុងដើរស្ពាយកាបូបតាមចិញ្ចើមផ្លូវ ពេលនោះ ជនសង្ស័យក៏ធ្វើសកម្មភាពឆក់កាបូបនារីរងគ្រោះតែម្តង។ ពេលជនសង្ស័យ បើកម៉ូតូគេចខ្លួន ក៏បានប៉ះជាមួយម៉ូតូកង់បី បណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យជនសង្ស័យ បានរត់គេចខ្លួនចោលម៉ូតូ ក៏ត្រូវបានប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី១ ឃាត់ខ្លួនបានប្រគល់មកឲ្យប៉ុស្តិ៍នគរបាលវាលវង់ តែម្តង៕

ប្រភពបន្តថា ក្នុងករណីនេះ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាក ADV ពណ៌ប្រផេះ ស៊េរីឆ្នាំ២០២០ ពាកផ្លាកលេខ ភ្នំពេញ 1IG -០៤០៨ ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ទឹកប្រាក់១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរបន្ថែម និងចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ៖ សួង សាម 

from: https://tnaot.com/km/m/detail/article/9144745