Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខណ្ឌមានជ័យរៀបចំសាលាបឋមសិក្សាភូមិឬស្សីសម្រាប់ជាកន្លែងចត្តាឡីស័ក

ភ្នំពេញ៖ ខណ្ឌមានជ័យបានសម្រេចរៀបចំសាលាបឋមសិក្សា ភូមិឬស្សី ចំនួន២៤បន្ទប់

ត្រៀមទុកដាក់កម្មករ កម្មការិនី ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅពេលពួកគេត្រឡប់មកពីស្រុកកំណើតវិញ។ នេះបើតាមការឲ្យដឹងពី លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ​ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ។

នៅវេលាម៉ោង២ និង៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំមន្រ្តីខណ្ឌ និង សង្កាត់ រួមទាំង លោកនាយកសាលាភូមិឬស្សី ចុះពិនិត្យទីតាំង សាលាបឋមសិក្សា ភូមិឬស្សី ដែលមានទីតាំង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលជាគោលដៅសម្រាប់ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការិនី រោងចក្រ ដែលទើបវិលត្រឡប់ចូលមូលដ្ឋានខណ្ឌមានជ័យ ។

ក្រោយពីចុះត្រួតពិនិត្យលើទីតាំងសាលាបឋមសិក្សា ភូមិឬស្សី ទាំង ២៤បន្ទប់រួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបាននាំយកថវិកា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ឧបត្ថម្ភដល់នាយកសាលាក្នុងការរៀបចំបណ្តាញ ប្រព័ន្ធភ្លើង

និងទឹក សំរាប់កម្មករ កម្មការនី ស្នាក់នៅផងដែរ៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9144693