Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រជាជននៅរដ្ឋ San Francisco ដែលមិនពាក់ម៉ាស អាចរងការផាកពិន័យ ឬឃាត់ខ្លួន

រដ្ឋ San Francisco បានដាក់បទបញ្ជាឱ្យប្រជាជនទាំងអស់ ត្រូវពាក់ម៉ាសនៅពេលដែលពួកគេចេញក្រៅផ្ទះ។ បើយោងតាមសេចក្តីណែនាំដែលបានដាក់ចេញដោយមជ្ឈមណ្ឌលសម្រាប់ការការពារនិងការគ្រប់គ្រងជំងឺ បានឱ្យដឹងថា បទបញ្ជាថ្មីនេះ នឹងតម្រូវឱ្យអ្នករស់នៅក្នុងរដ្ឋ San Francisco ពាក់ម៉ាសនៅពេលដែលពួកគេ មានការជំនួបក្នុងជំនួញ ការដើរហើរនៅតាមទីសាធារណៈ និងការទិញទំនិញ ឬការទិញអាហារខ្ចប់នៅតាមភោជនីយដ្ឋាន ប៉ុន្តែបទបញ្ជានេះ មិនអនុវត្តចំពោះអ្នកដែលចេញក្រៅផ្ទះ ដើម្បីឡើងភ្នំ ជិះកង់ ឬរត់ហាត់ប្រាណនោះទេ។

រូបតំណាង

ម៉ាសដែលតម្រូវឱ្យពាក់នោះ មិនចាំបាច់ទាល់តែប្រភេទម៉ាស N-95 ឬម៉ាសវេជ្ជសាស្រ្តនោះទេ វាអាចជាម៉ាសដែលដេរដោយខ្លួនឯង កន្សែងរុំក ក្រម៉ា ឬកូនកន្សែង។ 

រូបតំណាង

បទបញ្ជានេះបានដាក់ចេញដោយ County Health Officer Tomas Aragon ដែលអនុវត្តចាប់ពីថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ នេះ ដោយមិនរង់ចាំចូលជាធរមាន ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នោះទេ។

រូបតំណាង

ជំងឺកូវីដ១៩ អាចចម្លងតាមរយៈភាគល្អិតតូចៗនៃផ្លូវដង្ហើម ហើយការពាក់ម៉ាស នឹងអាចជួយការពារមនុស្សដែលកំពុងមានជំងឺមិនចម្លងទៅកាន់អ្នកដទៃ ឬមនុស្សដែលមានសុខភាពល្អមិនមានចេញរោគសញ្ញា ចម្លងទៅអ្នកផ្សេងទៀតដោយមិនដឹងខ្លួន។

គួរបញ្ជាក់ផងដែរថារដ្ឋ San Francisco គឺជារដ្ឋមួយក្នុងចំណោមរដ្ឋប្រាំមួយនៅក្នុងតំបន់ ឈូងសមុទ្រ ដែលបានអនុម័តបទបញ្ជាស្តីពីការស្នាក់នៅមួយកន្លែង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ Businessinsider

from: https://tnaot.com/km/m/detail/article/9144572