នេះជារឿងរ៉ាវករណីដ៏សាហាវមួយរបស់ឃាតករឈាមត្រជាក់ដែលមានឈ្នោះហៅថា “Ed gein”។
Ed Gein មានឈ្មោះពិតថា “Edward Theodore gein” កើតនៅថ្ងៃទី ២៧ សីហា ១៩០៦ នៅក្នុងរដ្ឋ Wisconsin, សហរដ្ឋអាមេរិក ។ នឹងមានម្តាយឈ្មោះ “Augusta Wilhelmine Gein”, បងប្រុសឈ្មោះ “Henry George Gein”, ឪពុកឈ្មោះ “George Philip” ។
ខាងក្រោមនេះជាព័ត៌មានខ្លះៗទាក់ទងទៅនឹងករណីឃាតកម្មរបស់ Ed Gein ។
គ្រូបង្រៀនរបស់ Ed និងមិត្តរួមថ្នាក់របស់ Ed សុទ្ធតែបានដឹងហើយថា Ed គឺជាមនុស្សដែលមានចរិកលក្ខណៈងាយអៀនខ្មាសច្រេីន ហើយគេក៏ជាមនុស្សដែលមានអាក្បកិរិយាចម្លែកខុសពីគេដទៃ ដូចជាចូលចិត្តសើចខ្លាំងៗតែម្នាក់ឯងដោយគ្មានមូលហេតុជាដេីម ។ នៅខាងសាលារៀនបានធ្វេីការស្តីបន្ទោសអោយម្តាយរបស់ Ed ទៅលេីទង្វេីរបស់គាត់បានធ្វេីមកលេីកូនប្រុសរបស់ខ្លួនឯង ដោយសារតែគាត់ចូលចិត្តប្រេីអំពេីហឹង្សាមកលេី Ed ជាញឹកញាប់, មិនថែមតែប៉ុនណោះគាត់ថែមទាំងមិនអនុញ្ញាតឲ្យ Ed មានមិត្តភិក្ភនៅខាងនោះទេ ទេីបបានជាធ្វេីឲ្យ Ed ក្លាយទៅជាក្មេងឯកោម្នាក់ ។
ម្តាយរបស់ Ed តែងតែឧស្សហ៍នាំ Ed ហេីយបងប្រុសរបស់ Ed ( Henry ) ទៅកន្លែងវាលធ្វេីចម្ការរបស់ពួកគេ ។ នាងចូលចិត្តអានគម្ពីរឲពួកគេទាំងពីរនាក់នោះបានស្តាប់ជាញឹកញាប់ នឹងបានប្រដៅប្រាប់ពួកគេថាពិភពលោកមួយនេះគឺពេញពោរទៅដោយមនុស្សអាក្រក់ ហេីយជាពិសេសគឺមនុស្សស្រី, នាងបញ្ជាក់ប្រាប់ពួកគេថា មនុស្សស្រីនៅលោកយេីងនេះសុទ្ធតែអាក្រក់ទាំងអស់ ។
នៅថ្ងៃមួយ Ed ហេីយនិង Henry បានទៅធ្វើការនៅក្នុងចម្ការរបស់ពួកគេដូចរាល់ដង, ពួកគេទាំងពីរម្នាក់បាននាំគ្នាដុតស្មៅចាស់ៗដែលគ្មានជីវជាតិចោល, ពេលកំពុងតែដុតភ្លើងសុខៗ ស្រាប់តែភ្លើងបានឆេះរាលដាលយ៉ាងខ្លាំងដោយសារតែការធ្វេរប្រហែសរបស់ពួកគេ ។ ពេលដែលអ្នកពន្លត់អគ្គីភ័យមកដល់ Ed ក៏បានប្រាប់ថាបងប្រុសរបស់ខ្លួន Henry បានបាត់ខ្លួនរកមិនឃេីញ ។
នៅយប់នោះគេក៏បានប្រទះឃើញសាកសពរបស់ Henry នៅលើស្មៅដែលបានដុតនោះ ហើយអ្នកជំនាញបានធ្វេីសកលវិច័យរួចពួកគេក៏បានសន្និដ្ឋានថា Henry បានស្លាប់មុនពេលភ្លើងឆេះទៅទៀត ព្រោះក្បាលរបស់គាត់មានស្នាមរបួសមួយ ។
ខាងប៉ូលីសក៏បានសង្ស័យថា Ed ជាគឺជាអ្នកសម្លាប់ Henry ។ ប៉ុន្តែប៉ូលីសគ្មានភស្តុតាងច្បាស់លាស់ក្នុងការចោតប្រកាន់ Ed នោះទេ ដូច្នេះពួកគេក៏បានសន្មត់នៃការស្លាប់នេះជាត្រឹមតែជារឿងឧបទ្ទវហេតុ ។
បន្ទាប់ពីម្តាយ និងបងប្រុសរបស់ Ed បានស្លាប់ពីរទៅបីឆ្នាំក្រោយមក, Ed ក៏បានរៀបចំផ្ទះរបស់គាត់សារជាថ្មី
Ed បានបិទចាក់សោរបន្ទប់របស់ម្តាយគាត់ចោលលែងប្រេីប្រាស់ ហេីយគាត់បានមកប្រេីស្នាក់នៅក្នុងផ្ទះបាយវិញ។
នៅខែវិច្ឆិកា ឆ្នាំ ១៩៥៧, Bernice Worden គឺជាស្ត្រីម្នាក់ដែលត្រូវជាម្ចាស់ហាងមួយកន្លែងបានបាត់ខ្លួន ហេីយត្រូវបានគេដឹងថានាងបាត់ខ្លួន ដោយសារមកពីហាងរបស់នាងបានបិទទ្វារជាច្រើនថ្ងៃដោយគ្មានមូលហេតុ ។
នាងមានកូនប្រុសម្នាក់ដែលមានឈ្នោះហៅថា ” Frank ” ដែលគេគឺជាប៉ូលីសស្នងការ ។ នៅក្នុងហាងនោះមានឃើញឈាមនៅលើឥដ្ឋ ។ Frank ដែលជាអ្នកសេីុបអង្គេតផ្ទាល់ក្នុងរឿងនេះបានរកឃើញថា Ed បានចូលទៅក្នុងហាងនៅយប់កើតហេតុ ។ អ្នកស៊ើបអង្កេតបានទៅដល់ផ្ទះរបស់ Ed ហើយក៏បានចាប់ខ្លួនគេ រួចក៏បានធ្វេីការឆែកឆេរផ្ទះរបស់គាត់ ហើយគេក៏បានឃើញមានបំណែកនៃរាងកាយរបស់មនុស្សនៅក្នុងផ្ទះនោះ ។ អ្វីដែលមិនគួរអោយជឿរទៀតនោះ គឺមានឆ្អឹងជាច្រើនរាប់មិនអស់និងមានលលាដ៏របស់ក្បាលមនុស្សពីរនៅលើគ្រែរបស់គាត់ ឯនៅក្នុងផ្ទះបាយវិញ គេបានរកឃេីញមានចានធ្វើអំពីលលាក្បាលមនុស្សផងដែរ ។
អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺមានរបស់ប្រេីប្រាស់ជាច្រើនដែលធ្វើឡេីងដោយយកស្បែករបស់មនុស្សទៅធ្វេីផងដែរ ។ អាជ្ញាធរបានរកឃើញកៅអីដែលមានស្រោបដោយស្បែករបស់មនុស្ស រួមមានទាំងជើងកៅអីស្រោបដោយស្បែកមនុស្ស, ម៉ាសពាក់មុខធ្វើអំពីស្បែកមុខរបស់មនុស្សឆៅៗ, ខ្សែក្រវាត់ធ្វើអំពីស្បែកក្បាលសុដន់របស់មនុស្សស្រី, អាវអៀមមានឆ្អឹងធ្វើអំពីដងខ្លួនរបស់មនុស្សស្រី, រួមជាមួយនឹងសម្ភារៈធ្វើពីស្បែកមនុស្សជាច្រើនទៀតដែលប៉ូលីបានរកឃើញ ។
រាងកាយរបស់ Bernice Worden បានរកឃើញនៅក្នុងសភាពគួរឲរន្ធត់ជាទីបំផុត ដោយខ្លួនរបស់នាងត្រូវបានចងជើងទៅហេីយដាំខ្លួនចុះមកក្រោម ដោយឥតមានក្បាលហេីយបេះដូងនឹងគ្រឿងក្នុងរបស់នាងត្រូវបានគេខ្វេះយកចេញ ។
គេបានសន្និដ្ឋានថាគាត់មានជំងឺវិកលចរិក បន្ទាប់ពីគ្រូពេទ្យធ្វើ Test ទៅលេីគាត់ គ្រូពេទ្យបានជឿរជាក់ថាគាត់ពិតជាមានជំងឺវិកលចរិកពិតមែន ហើយគេក៏បានដាក់ទោសដោយបញ្ចូនលោកឲទៅនៅក្នុងមន្ទីរពេទ្យវិកលចរិកអស់មួយជីវិត គាត់បានស្លាប់នៅក្នុងវ័យ 77 ឆ្នាំ នៅក្នុងខែ កក្កដា ទី26 1984, ដោយស្លាប់នៅក្នុងនាមជាឃាតករសាហាវបំផុតក្នុងប្រវត្តិសាស្រ្ត ។
{ បេីសិនជាមានកំហុសខុសឆ្គងក្នុងការសរសេរពាក្យ រឺខុសអក្ខរាវិរុទ្ធដោយប្រការណាមួយ សូមអធ្យាស្រ័យទុកជាមុនផង }
បកប្រែដោយ ៖ soorin
កែសំរួលដោយ ៖ poopenny
@សង្គមពណ៌ខ្មៅ