Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខណ្ឌមានជ័យ និងខណ្ឌដង្កោ ត្រៀមកន្លែងរួចស្រេចសម្រាប់ដាក់កម្មករនៅដាច់ដោយឡែក

ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ និងខណ្ឌដង្កោត្រៀមរួចជាស្រេចទីតាំងទុកសម្រាប់ដាក់ឲ្យនៅដាច់ដោយឡែក ចំពោះកម្មករដែលវិលត្រលប់មកពីស្រុកវិញ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសាលាខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ។

មន្ត្រីមូលដ្ឋានបានចុះស្រង់បញ្ជីឈ្មោះតាមបន្ទប់ជួល កម្មករ កម្មការិនី ដែលបានទៅលេងស្រុកកំណើត នាអំឡុងពេលចូលឆ្នាំប្រពៃណីជាតិ កន្លងផុតទៅថ្មីៗនេះ។ សមត្ថកិច្ចនឹងប្រមូលកម្មករទាំងនោះដាក់ឲ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃមុនពេលពួកគេចូលធ្វើការងារធម្មតាវិញ ដើម្បីការពារជំងឺរឆ្លងកូវី១៩។

សូមបញ្ជាក់ថា ក្នុងលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ជម្រាបជូនលោកអភិបាល ឃួង ស្រេង កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានកម្មករ កម្មការិនីប្រមាណ ១៥ ៧២៦នាក់ នៃរោងចក្រចំនួន៦៧១ នឹងត្រឡប់មកពីស្រុកកំណើតចូលមករាជធានីភ្នំពេញ ក្នុងនោះខណ្ឌដង្កោប្រមាណ ២ ៣៤១នាក់ និង ខណ្ឌមានជ័យមានប្រមាណ ២ ១១៦នាក់៕ ដោយ៖ សួង សាម 

from: https://tnaot.com/km/m/detail/article/9144196