ភ្នំពេញ៖ ខណ្ឌសែនសុខបានជ្រើសយកបឋមសិក្សាភ្នំពេញថ្មី ដើម្បីត្រៀមដាក់កម្មករ កម្មការិនីឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ក្រោយពេលពួកគេត្រឡប់មកពីចូលឆ្នាំវិញ ដោយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ នៅសាលាបឋមសិក្សាភ្នំពេញថ្មី ត្រូវបានរៀបចំបាញ់ថ្នាំដើម្បីសំលាប់មេរោគរួចហើយ។
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំកិច្ចប្រជុំស្តីពី សេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជុំវិញពីវិធានការចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចំពោះកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលឈប់សម្រាកក្នុងកំឡុងពេលបុណ្យចូលឆ្នាំ និងចូលបំរើការងារវិញ ក្នុងមូលដ្ឋានសង្កាត់ទាំង០៦ នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ សំដៅដល់ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ៕ ដោយ៖ ផេង ភាព