Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើនាវាផ្ទុកយន្តហោះបារាំង កើនឡើងជាង​១ពាន់នាក់

មកទល់ពេលនេះ​ មាននាវិកនៅលើនាវាផ្ទុកយន្តហោះបារាំង Charles De Gaulle ឆ្លងកូវីដ១៩ កើន​ឡើង​ដល់ទៅ​ជាង​១ពាន់នាក់។

លោកស្រី ​Florence Parly មន្ត្រីយោធាបារាំង កាលពីថ្ងៃទី​១៧ ខែមេសា បានប្រកាសថា រហូត​មក​ទល់នឹងពេលនេះ​ មាននាវិកនៅលើនាវា​ផ្ទុកយន្តហោះ Charles De Gaulle និងនាវាចម្បាំង​ការពារមានទាហានឆ្លងកូវីដ១៩ កើនឡើងដល់​ ១០៨១នាក់ គឺស្មើនឹងពាក់កណ្តាល នៃនាវិក​នៅលើនាវានោះ។

លោកស្រី​ Florence Parly បានបន្តទៀតថា ចំនួនអ្នកឆ្លងអាចនឹងខ្ពស់ជាងនេះ ព្រោះការ​ធ្វើ​តេស្ត​​ទៅ​លើនាវិក​៣០០នាក់ នៅមិនទាន់ចេញលទ្ធផលនៅឡើយ​។ ក្នុងចំណោមអ្នកឆ្លង មាន ៤៥៤នាក់ ចេញអាការក្តៅរងារ ក្នុងនោះមាន​២៤នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ និងម្នាក់​ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

មានករណីសង្ស័យថា ​នាវាផ្ទុកយន្តហោះរបស់បារាំង មានអ្នកឆ្លងកូវីដ១៩ តាំងពីថ្ងៃទី​១៣ ខែមីនា ខណៈនាវានោះចូលចតនៅកំពង់ផែ  Brest ​​នាភាគខាងជើង នៃប្រទេសបារាំង។ ប៉ុន្ដែនៅពេលនេះ នាវិកទាំងអស់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក រយ:ពេល​១៤ថ្ងៃ​ ដើម្បី តាមដានសុខភាព ថាតើកងទ័ពទាំងនោះមានឆ្លងកូវីដ១៩ដែរឬទេ៕  ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9143762