Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជាសះស្បើយថ្មី៥នាក់ទៀត ខណៈគ្មានអ្នកឆ្លងថ្មី

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ៥នាក់ទៀត ខណៈគ្មានអ្នកឆ្លងថ្មី។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ។

អ្នកជាសះស្បើយថ្មីទាំង៥នាក់នោះ រួមមាន ជនជាតិអាមេរិកកាំង២នាក់ គឺបុរសអាយុ ៥៩ឆ្នាំជាស្វាមី ស្ត្រីអាយុ ៦២ឆ្នាំ ជាភរិយា និងបុរសជនជាតិអង់គ្លេសអាយុ ៦១ឆ្នាំ ពួកគេទាំងបីជាភ្ញៀវទេសចរធ្វើដំណើរតាមនាវា Viking Cruise Journey បានចូលសំចតនៅខេត្តកំពង់ចាមក្នងពេលកន្លងមកត្រូវបញ្ជូនពីមន្ទីរពេទ្យខេត្តកំពង់ចាម មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។

បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ បម្រើការងារនៅសាលាអន្តរជាតិមួយនៅកោះពេជ្រ និង បុរសជនជាតិខ្មែរអាយុ៣៤ ឆ្នាំដែលមានទីលំនៅ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមេសានេះ អ្នកកំពុងសម្រាកព្យាបាលបានថយចុះសរុបនៅសល់ ១៩នាក់ អ្នកជាសះស្បើយកើនដល់ ១០៣នាក់ ក្នុងចំណោម អ្នកមានជំងឺកូវីដ១៩ សរុបទាំងអស់ ១២២នាក់៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9143638