Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកឆ្លងនិងស្លាប់ដោយកូវីដ១៩នៅអាមេរិក បន្ដកើនឡើងជាង៧សែននាក់

បើគិតត្រឹមវេលាម៉ោង៨ និង៣០នាទីព្រឹក​ ថ្ងៃទី១៨ ខែមេសា (ម៉ោងនៅកម្ពុជា) នៅលើទឹកដី នៃប្រទេសមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោក មានអ្នកឆ្លង​កូវីដ​១៩ បន្ដកើនឡើង ជាង៧សែននាក់។

វើលដូម៉ែទ័រ បានបង្ហាញតួលេខ នៃអ្នកឆ្លងកូវីដ១៩ កាលពីវេលាខាងលើថា នៅលើ​ពិភព លោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ២ ២៥០ ១១៩នាក់ ក្នុងនោះ​ស្លាប់ ១៥៤ ២៤១នាក់ និងជាសះស្បើយ៥៧១ ៥៧៧នាក់។  រហូតមកដល់ពេលនេះ វីរុសកូវីដ១៩ កំពុងរាតត្បានៅលើប្រទេស និងដែនដីជាង២០០ នៅលើពិភពលោក។

អាមេរិក ក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅលើពិភព​លោក ដោយមានអ្នកឆ្លង​កើនឡើង ៧០៩ ៧៣៥នាក់ ក្នុងនោះស្លាប់ ៣៧១៥៤​នាក់ និងជា សះស្បើយ ៦០៥១០នាក់។ រីឯប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើន បន្ទាប់ពីអាមេរិក គឺអេស្ប៉ាញ ​មានអ្នក​ឆ្លង​កើន​ឡើងដល់ ១៩០៨៣៩នាក់ ក្នុងនោះស្លាប់ ២០០០២នាក់ និងជាសះស្បើយ៧៤ ៧៩៧នាក់។ រីឯអ៊ីតាលី មានអ្នកឆ្លងកើនឡើង ១៧២៤៣៤នាក់ ក្នុងនោះស្លាប់ ២២ ៧៤៥នាក់ និងជាសះ​ស្បើយ​ ៤២៧២៧នាក់។

បារាំង ជាប្រទេសឈរលំដាប់ទី៤ នៃចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លង ១៤៧៩៦៩នាក់ ក្នុងនោះស្លាប់ ១៨ ៦៨១នាក់ និងជាសះ​ស្បើយ ៣៤៤២០​​នាក់។ បន្ទាប់មក គឺប្រទេសអាល្លឺម៉ង់ មានអ្នកឆ្លង ១៤១ ៣៩៧នាក់ ក្នុងនោះស្លាប់​៤៣៥២​នាក់ និងជាសះស្បើយ៨៣១១៤នាក់។ បន្ទាប់មក គឺអង់គ្លេស មានអ្នកឆ្លង ១០៨៦៩២នាក់ ក្នុងនោះមានអ្នកស្លាប់១៣៧២៩នាក់ ។

ដោយឡែកប្រទេសចិន ជាទីផ្ទុះឡើងដំបូង នៃវីរុសនេះ ស្ថិតក្នុងលំដាប់លេខ៧ នៃប្រទេស​ដែលមានអ្នកឆ្លងវីរុសកូវី៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ ប្រទេសចិន មានអ្នកឆ្លង ៨២ ៧១៤នាក់ ក្នុងនោះស្លាប់៤៦៣២នាក់ និងជាសះស្បើយជិត ៧៧៩៩៤នាក់។

បើតាមគេហទំព័រខាងលើ បានបង្ហាញថា អាមេរិក ជាប្រទេសមានអ្នកស្លាប់​ដោយសារ​វីរុសកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9143599