Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម័យកូវីដ-១៩ អ៊ីរ៉ង់ដង្ហែក្បួនព្យុហយាត្រា បរិក្ខារពេទ្យ ជំនួសមីស៊ីល

ជារៀងរាល់ឆ្នាំ នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រានោះ គឺអ៊ីរ៉ង់តែងតែ​បង្ហាញគ្រឿងសព្វាវុធ

ទំនើបៗជាច្រើន ជាពិសេស គឺមីស៊ីលទំនើបបំផុតៗ​ដែលអាចកម្ទេចគោលដៅរបស់សត្រូវ ក្នុងរយៈពេលខ្លី។ ប៉ុន្តែនៅក្នុងសម័យសង្គ្រាមប្រឆាំងនឹងកូវីដ១៩ មីស៊ីល និងអាវុធ​ទំនើបៗ​ផ្សេងទៀត មិនអាចធ្វើអ្វីកូវីដ១៩បានឡើយ មានតែបរិក្ខារពេទ្យប៉ុណ្ណោះ​។

ដោយសារតែបញ្ហានេះ ទើបអ៊ីរ៉ង់បង្វែរ ពីបង្ហាញអាវុធសម្លាប់មនុស្ស មកជាដង្ហែអាវុធ​សម្រាប់​សង្គ្រាមប្រឆំាងនឹងវីរុសទៅវិញ។ កាលពីថ្ងៃទី​១៧ ខែមេសា ​អ៊ីរ៉ង់បានដង្ហែក្បួនព្យុហយាត្រា ​ឧបករណ៍សម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ រួមមាន រថយន្តបាញ់ថ្នាំសម្លាប់កូវីដ១៩ បរិក្ខារ​ពេទ្យ​ជាច្រើនប្រភេទ នៅក្នុងទិវាបង្កើតកម្លាំងយោធា នៃប្រទេសនេះ។

បើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក ​Kianush Jahanpur បានបញ្ជាក់ថា បច្ចុប្បន្ន អ៊ីរ៉ង់មានអ្នកស្លាប់ដោយកូវីដ១៩ កើនឡើងដល់ជិត៥ពាន់​នាក់​ហើយ។ ចំណែកអ្នកឆ្លងវិញ បានកើនឡើងដល់ជាង​៧៩ពាន់នាក់ ក្នុងនោះមានជាង​៣ពាន់នាក់ ស្ថិតក្នុងសភាពគ្រោះថ្នាក់​។

នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធាឆ្នាំនេះ មានឈ្មោះ ​«អ្នកការពារភូមិស្រុក អ្នកការពារ​សុខភាព» ត្រូវបានរៀបចំឡើង នៅទីតាំងហ្វឹកហាត់យោធា ត្រៀមធ្វើសង្គ្រាមប្រឆាំងនឹង​កូវីដ១៩។ នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ១៩នេះ មានពេទ្យយោធា រហូតដល់ទៅ​១១ពាន់​នាក់ចូលរួមផងដែរ។

លោក Abdolrahim Mousavi មន្ត្រីយោធាអ៊ីរ៉ង់ បានបញ្ជាក់ថា​ យើងត្រូវតែបន្សាំ​រស់នៅជាមួយ​នឹងស្ថានភាពកូវីដ១៩ ​រហូតដល់មានអាវុធកម្ចាត់ «ថ្នាំព្យាបាល»វា៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9143590