Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផលិតកម្មCube សម្ពោធកម្មវិធី U CUBE សម្រាប់អ្នកគាំទ្រទូទាំងពិភពលោកជជែកកម្សាន្ត

ថ្មីៗនេះ ផលិតកម្ម Cube របស់កូរ៉េ បាន­សម្ពោធដាក់ឱ្យប្រើប្រាស់នូវកម្មវិធីជជែកកម្សាន្តសម្រាប់អ្នកគាំទ្រតារាផលិតកម្មរបស់ខ្លួននៅទូទាំងពិភពលោក ដែលមានឈ្មោះថា “ U-CUBE” ។

រូបតំណាង

កម្មវិធីនេះ នឹងអនុញ្ញាតឱ្យអ្នកគាំទ្រក្រៅពីជនជាតិកូរ៉េដែលកន្លងពិបាកចូលរួមក្នុងការជជែកកម្សាន្តជាមួយអ្នកគាំទ្រដែលជាជនជាតិកូរ៉េ អាចធ្វើការជជែកកម្សាន្តបានតាមរយៈ U CUBE ហើយកម្មវិធីនេះទៀតសោត នឹងមានការបកប្រែនូវការប្រកាសព័ត៌មាន និងមាតិកាជាច្រើនរបស់ផលិតកម្ម Cube ផងដែរ។ បន្ថែមពីនេះ​ អ្នកគាំទ្រនៅទូទាំងពិភពលោក នឹងមានភាពងាយស្រួលក្នុងការចូលទៅស្នើសុំកាលវិភាគដែលផលិតកម្មអនុញ្ញាតឱ្យជាសាធារណៈ ដើម្បីចូលរួមទស្សនានូវកម្មវិធីផ្សេងៗទៀតរបស់ផលិតកម្ម Cube។

រូបតំណាង

បច្ចុប្បន្ននេះ U CUBE គឺបានដាក់ឱ្យអ្នកគាំទ្រទូទាំងពិភពលោកដែលស្រឡាញ់តារារបស់ផលិតកម្ម Cube ដូចជា Jo Kwon, BTOB, CLC, Pentagon, Lai Kuan Lin, Yu Seon Ho និង(G)I-DLE អាចប្រើប្រាស់បានហើយ។

រូបតំណាង

ពីពេលនេះរហូតដល់ចុងខែឧសភា U CUBE គឺដាក់ឱ្យប្រើប្រាស់សាកល្បងនៅលើកុំព្យូទ័រ ហើយបន្ទាប់មក កម្មវិធីនេះ ក៏នឹងដាក់ឱ្យដំណើរការនៅលើស្មាតហ្វូនបន្ថែមទៀតផងដែរ។  

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ Allkpop

from: https://tnaot.com/km/m/detail/article/9143363