សមត្ថកិច្ចឃាត់ និងបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី ០៣នាក់ ទៅកាន់សាលាដំបូងខេត្ត បន្ទាប់ពីជនសង្ស័យទាំងអស់នេះបានបង្ហោះលក់ម៉ាទឹកកកនៅតាមបណ្តាញសង្គមហ្វេសប៊ុកដូចអ្នកលក់ផលិតផលទូទៅ កាលពីវេលាម៉ោង ១២និង២០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
ជនសង្ស័យដែលបានឃាត់ខ្លួនទាំង ០៣នាក់ រួមមានទី១ ឈ្មោះ ជឿន ប៊ុនថាង ហៅ អូន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ទី២ ឈ្មោះ ឯម សុចាន់ត្រាបុត្រ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងទី៣ ឈ្មោះ សួង សុភ័ក្រ ហៅ ភ័ស ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ជនសង្ស័យទាំង ០៣នាក់ ខាងលើនេះបន្ទាប់ពីធ្វើតេស្តរួចមកឃើញថាមានសារធាតុញៀនក្នុងខ្លួនទាំងអស់គ្នា។ បច្ចុប្បន្នវត្ថុតាងមិនមានការដកហូតបាននោះទេ ដោយសារការបង្ហោះនៅលើបណ្តាញសង្គមគ្រាន់តែជាការទិញមកជក់តែប៉ុណ្ណោះ៕ ដោយ ៖ សុង យូ