Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រំភើបជំនួស!!! ពលករខ្មែរនៅថៃម្នាក់ ឈ្នះឆ្នោតធំ៦លានបាត ប្រហែល២០ម៉ឺនដុល្លារ

ពលករខ្មែរវ័យ២៩ឆ្នាំម្នាក់ ដែលបានចំណាកស្រុកទៅធ្វើការនៅថៃ បានឈ្នះឆ្នោតរង្វាន់ ទីមួយ ដែលមានទឹកប្រាក់រហូតដល់ ៦ លានបាត ឬប្រហែល២០ម៉ឺនដុល្លារអាមេរិក ក្នុងការចាប់ឆ្នោត ចុងក្រោយនៅឆ្នាំ ២០១៩។រូបថតមួយសន្លឹករបស់យុវជនខ្មែរដែលកាន់សន្លឹកឆ្នោតឈ្នះរង្វាន់ទីមួយ លេខ ៥១០៥៤១ សម្រាប់ការចាប់រង្វាន់ថ្ងៃទី ៣០ធ្នូ ត្រូវបានបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុកកាលពីថ្ងៃដដែល ហើយបានធ្វើឲ្យផ្ទុះការសាទរពីអ្នកប្រើប្រាស់អ៊ីនធឺណិតមិនតិចទេដែលបានចូលរួមអបអរនូវសំណាងរបស់គាត់។ លោកធីតា សាណា ជាអ្នកឈ្នះឆ្នោត ត្រូវបានគេបញ្ជាក់ថា ធ្វើការជាជំនួយការនៅភោជនីយដ្ឋានមួយនៅឆ្នេរ ឡាមៃ លើកោះសាមុយក្នុងក្រុងស៊ូរ៉ាតថានី។ គាត់បានទិញឆ្នោតមួយសន្លឹកពីអ្នកលក់ឆ្នោតម្នាក់ក្នុងផ្សារទំនើបTescoLotus ឆ្នេរ ឡាម៉ៃ។ធីតាបានប្រាប់បណ្តាញសារព័ត៌មានថៃថា គាត់ធ្វើការនៅភោជនីយដ្ឋានKhuauaChaoban អស់រយៈពេលជិត ៦ ឆ្នាំ ហើយបានទិញឆ្នោតចំនួន ២ សន្លឹក សម្រាប់ការចាប់រង្វាន់ ២ ដងក្នុងមួយខែ ប៉ុន្តែមិនដែលបានឈ្នះរង្វាន់ទាល់តែសោះ។ យ៉ាងណាក្រោយឈ្នះឆ្នោត លោកថានឹងយកលុយដែលទទួលបានទៅសាងសង់ផ្ទះសម្រាប់ម្តាយគាត់នៅស្រុកខ្មែរនិងធ្វើបុណ្យសង្ឃទានផងដែរ។ យុវជនរូបនោះបាននិយាយថាម្ចាស់ភោជនីយដ្ឋានបាននាំគាត់ទៅប៉ុស្តិ៍ប៉ូលីសរួចហើយដើម្បីធ្វើកំណត់ហេតុអំពីការឈ្នះឆ្នោតរង្វាន់ទីមួយរបស់គាត់ទុកជាភស្តុតាង។យុវជនខ្មែរជាពលករនៅថៃរូបនោះ បាននិយាយទាំងមិននឹកស្មានថាគាត់បានទិញសន្លឹកឆ្នោតពីតូបលក់ឆ្នោតនៅផ្សារមួយក្នុងស្រុកថៃហើយមិនដែលរំពឹងថាគាត់នឹងឈ្នះរង្វាន់ធំនោះឡើយ។

from: https://tnaot.com/km/m/detail/article/9142466