Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់រអិលជើងធ្លាក់បោកក្បាលស្លាប់នៅទឹកធ្លាក់ជ្រាវ

បុរសម្នាក់រអិលជើងធ្លាក់ពីលើថ្មបោកក្បាលស្លាប់នៅចំណុចទឹកធ្លាក់ជ្រាវ ស្ថិតក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៤និង៤០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុបានឱ្យដឹងថា ជនរងគ្រោះពិតជាបានរអិលជើងធ្លាក់ពីលើថ្មចូលទៅក្នុងអន្លង់មានទឹក បណ្តាលឱ្យបោកក្បាលនឹងថ្មស្លាប់ពិតប្រាកដមែន។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ពៅ រស់នៅ ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅភូមិពាត់ជ្រូក ឃុំក្រាំងចេក  ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9142446