Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ត្រីមេម៉ាយម្នាក់ចង.កសម្លាប់ខ្លួននៅក្នុងចំការស្វាយចន្ទីដោយមិនដឹងមូលហេតុ

ស្ត្រីមេម៉ាយម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង ០៧និង០០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងចំការស្វាយចន្ទីរបស់ខ្លួន ស្ថិតក្នុងភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុឃើញស្ត្រីរងគ្រោះដើរទៅចំការស្វាយចន្ទីដូចសព្វមួយដង ខណៈដល់ពេលកើតហេតុជនរងគ្រោះក៏បានយកក្រម៉ាចងភ្ជាប់ជាមួយនឹងមែកស្វាយចន្ទី ដែលមានកម្ពស់ពីដី ០២ម៉ែត្រ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះមានឈ្មោះ ហាំតី ម៉ះ ហៅ ជុ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ជាស្ត្រីមេម៉ាយ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។

បច្ចុប្បន្នសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងបានកំណត់ថា សាកសពពិតជាស្លាប់ដោយសារការចង.កសម្លាប់ខ្លួនពិតប្រាកដមែន៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9142375