Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជីប ម៉ុង រីថែល មើលឃើញឱកាសដ៏ធំសម្រាប់ការវិនិយោគ លើមណ្ឌលផ្សារទំនើបនៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — ក្រុមហ៊ុន ជីប ម៉ុង រីថែល បានអះអាងពីភាពវិជ្ជមាននៃការវិនិយោគលើមណ្ឌលផ្សារទំនើបក្នុងរាជធានីភ្នំពេញ ដោយសារមើលឃើញពីទីផ្សារធំទូលាយ និងកំណើននៃនគរូប នីយកម្មយ៉ាងឆាប់រហ័ស។

លោក Michael Vong នាយកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា បច្ចុប្បន្នការលក់ដូរទំនិញនៅផ្សារទំនើបមានត្រឹមតែប្រមាណ៣០ភាគរយប៉ុណ្ណោះ ខណៈដែលការលក់រាយនៅតាមផ្សារធម្មតាមានរហូតដល់៧០ភាគរយ ដែលនេះផ្ដល់ឱកាសច្រើនក្នុងការវិនិយោគក្នុងវិស័យផ្សារទំនើប។

លោក Michael Vong បានបញ្ជាក់ថា «យើងនៅមានឱកាសច្រើន ដើម្បីអភិវឌ្ឍន៍វិស័យនេះ ហើយយើងត្រូវធ្វើយ៉ាងមិចឱ្យអត្រាភាគរយនៃការលក់ដូរក្នុងផ្សារទំនើបនេះកើនឡើង»។ លោក Michael Vong បានសង្កេតឃើញថា អត្រានគរូបនីយកម្មរបស់ប្រទេសកម្ពុជាកើនឡើងប្រហែល២០ភាគរយជារៀងរាល់ឆ្នាំ ដោយមានមនុស្សជាច្រើនបានផ្លាស់ប្ដូរមករស់នៅទីក្រុង ដែលធ្វើឱ្យរាជធានីភ្នំពេញរីកធំទៅៗ ជាពិសេសប្រជាពលរដ្ឋជំនាន់ថ្មី ដែលកំពុងតែកើនឡើង។ ទាំងមណ្ឌលផ្សារទំនើប និងផ្សារទំនើប ជីប ម៉ុង កំពុងចាប់យកទីផ្សារ និងបំពេញតាមតម្រូវការទាំងនេះ។

លោក Michael Vong បានបញ្ជាក់ទៀតថា ការវិនិយោគនៅក្នុងវិស័យផ្សារទំនើបរបស់ ជីប ម៉ុង រីថែល នឹងធ្វើទៅព្រមគ្នាទៅនឹងគម្រោងផ្សេងៗរបស់ ជីប ម៉ុង ដោយនៅគ្រប់គម្រោងលំនៅឋានប្រណិតរបស់ ជីប ម៉ុង លែន នីមួយៗគឺសុទ្ធសឹងតែភ្ជាប់មកជាមួយនូវគម្រងផ្សារទំនើបរបស់ ជីប ម៉ុង រីថែល។ អាស្រ័យទៅលើលក្ខខណ្ឌអំណោយផលទាំងនេះ នៅក្នុងរយៈពេល៣ ឬ៥ឆ្នាំទៅមុខ នឹងអាចមើលឃើញវត្តមានផ្សារទំនើបថ្មីៗជាច្រើនចាប់កំណើត ជាពិសេសផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែលនេះតែម្តង៕

ដោយ គង់ សិរីរ័ត្ន

from: https://tnaot.com/km/m/detail/article/9141614