តារាសម្តែង និងជាពិធីការិនីប្រចាំទូរទស្សន៍ CNC កញ្ញា កែវ នីសា បានសាងកេរ្តិ៍ឈ្មោះបោះសំឡេងនៅវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងទទួលបានការគាំទ្រច្រើនតាមរយៈទេពកោសល្យ និងរូបសម្រស់ស្រស់ស្អាតមានពីធម្មជាតិ។
នៅមុននេះបន្តិចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បើយោងតាមផេកផ្លូវការលោក ហេង ឡុង បានបង្ហោះថា ”សូមគោរពអរគុណដល់កញ្ញា កែវ នីសា ដែលបានបរិច្ចាគទឹកប្រាក់ 4,444ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះកញ្ញា កែវ នីសា ទោះបីជាមរមាញឹកក្នុងអាជីពសិល្បៈយ៉ាងណាក្តី តារាស្រីរូបនេះតែងតែសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ៕
អត្ថបទដោយ៖ លក្ខិណា