Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អូស្រ្ដាលី អាចនឹងបិទប្រទេស រយ:ពេល១ឆ្នាំ

ដោយសារតែវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា ហៅកាត់ កូវីដ១៩ (Coronavirus Disease 2019 = Covid-19) កំពុងតែរាតត្បាតយ៉ាងខ្លាំងនោះ ធ្វើឲ្យអាជ្ញាធរអូស្រ្ដាលី អាចនឹង​បន្ដបិទ​ប្រទេស រយ:ពេលមួយឆ្នាំ។

លោក Scott Morrison នាយករដ្ឋមន្រ្ដីអូស្រ្ដាលី កាលពីព្រឹក ថ្ងៃទី១៧ ខែមេសា បានព្រមានថា ជីវិតសាធារណ:របស់ប្រទេសអូស្រ្ដាលី អាចនឹងត្រូវបិទ រយ:ពេលមួយឆ្នាំ ដោយសារការរាត​​ត្បាត នៃវីរុសកូវីដ១៩។ ជាមួយគ្នានេះដែរ បណ្ដារដ្ឋដែលមានប្រជាពលរដ្ឋច្រើន ក៏គួរតែពិចារ​ណា ក្នុងការបញ្ជូនកូនទៅសាលាផងដែរ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អូស្រ្ដាលី​បានគេចផុតពីប្រទេសដែលមានចំនួន​អ្នក​ស្លាប់ ដោយកូវីដ១៩ច្រើនជាងគេ នៅលើពិភពលោក។  អាជ្ញាធរអូស្រ្ដាលី​បានបិទព្រំដែន​របស់​ខ្លួន ហើយរឹតបន្ដឹងលើវិធានការ​ដាក់ឲ្យ​នៅ​ឆ្ងាយ​ពីសង្គម ខណ:វីរុសកំពុងតែរាតត្បាត។

ជាមួយគ្នានេះ អាជ្ញាធរអូស្រ្ដាលីបានដាក់បម្រាម មិនអនុញ្ញាតឲ្យពលរដ្ឋនៅផ្ដុំគ្នា លើពី២នាក់​ឡើងទៅ។ ក្រៅពីនេះ អាជ្ញាធរបានបញ្ជាឲ្យបិទរង្គសាល ភោជនីយដ្ឋាន …ជាដើម។ ដោយ​ឡែក​អ្នកល្មើសនឹងបម្រាមនេះ អាចនឹងរងនូវការផាកពិន័យ ហើយជាប់គុថែមទៀតផង។ វិធាន​ការ​​ខាងលើនេះ អាចនឹងជំរុញឲ្យមានអត្រាអត់ការងារធ្វើ កើនឡើងទ្វេដង នៅក្នុងប្រទេស​អូស្រ្ដាលី នាពាក់កណ្ដាលឆ្នាំនេះ។

បើយោងតាមវើលដូម៉ែទ័រ ចេញផ្សាយតួលេខ កាលពីរសៀល ថ្ងៃទី១៧ ខែមេសា បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសអូស្រ្ដាលី មានអ្នកឆ្លងកូវីដ១៩ ចំនួន៦៤៩៧នាក់ ក្នុងនោះស្លាប់៦៣នាក់ និងជាសះស្បើយ ចំនួន៣៧៤៧នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9141494