Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលខណ្ឌបឹងកេងកងច្រានចោលព័ត៌មាន ដែលថាបិទសង្កាត់បឹងកេងកង១ព្រោះកូវីដ១៩

ភ្នំពេញ៖ អភិបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន និងអធិការនគរបាលខណ្ឌ លោក ស៊ឹម ពិសិដ្ឋ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយ ដែលថានៅមូលដ្ឋានសង្កាត់បឹងកេងកងទី១ ត្រូវបានបិទដោយសារឆ្លងរីករាលដាលមេរោគកូវីដ១៩។

អាជ្ញាធរ និងសមត្ថកិច្ចបឹងកេងកង បានចុះផ្សព្វផ្សាយព័ត៌មានជូនពលរដ្ឋ នៅមូលដ្ឋានសង្កាត់បឹងកេងកង១ ឲ្យបានដឹងច្បាស់ថា មិនមានការឆ្លងរីករាលដាលមេរោគកូវីដ១៩នោះទេ។

បើតាមលោកអភិបាលខណ្ឌ ព័ត៌មានដែលថា មានការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅមូលដ្ឋានសង្កាត់បឹងកេងកង១នោះ តាមពិតមានឆ្លងចំនួន ២គោលដៅ មនុស្ស៤នាក់ ជាជនបរទេស រួមមានទី១ គោលដៅខុនដូ ប្រូវេន មានទីតាំងផ្ទះ២៤ ផ្លូវ៣០២ ភូមិសង្កាត់ បឹងកេងកង១ ខណ្ឌបឹងកេងកង និងទី២ គោលដៅ អាផាតមិនឡូត៍លេខ១៩ ផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

ចំណែក លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ ​ ក៏បានបដិសេធចំពោះព័ត៌មានក្លែងក្លាយទាំងនេះដែរ លោកថា ដើម្បីបញ្ជាក់ឲ្យសាធារណជនបានឃើញកាន់តែច្បាស់ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចូលរួមសហការ ក្រោមការដឹកនាំរបស់លោកអភិបាលខណ្ឌ ដើម្បីចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីករណីនេះ ជាពិសេសណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល កុំជឿតាមព័ត៌មានមួយចំនួនដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសត្រូវរក្សាអនាម័យជាប្រចាំ កាត់បន្ថយការជួបជុំ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

ក្រោយពីក្រសួងសុខាភិបាល បានចុះដល់គោលដៅទាំង២ហើយ បានយកបុគ្គលិកនៅទីនោះ ធ្វើតេស្តរកមេរោគកូវីដរួចហើយ បញ្ជាក់ថា ពុំមានការឆ្លង ទៅបុគ្គលិកទេ ហើយបានធ្វើការសំអាតតាមវិធីសាស្រ្តពេទ្យ ដោយបាញ់ថ្នាំសំលាប់មេរោគរួចរាល់ហើយដែរ ចំណែកឯភ្ញៀវដែលស្នាក់នៅទីនោះ គឺស្នាក់នៅធម្មតាដដែល៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9141436