Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សភាអង់គ្លេសប្រជុំអនឡាញ​ជាលើកដំបូងមិនធ្លាប់មាន​​រយៈពេល​៧០០ឆ្នាំកន្លងមក

រយៈពេល​៧០០ឆ្នាំកន្លងមក ចាប់តាំងពីសភាអង់គ្លេសបានកកើតឡើង​ រហូតមកដល់ពេលនេះ គឺជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រ ដែលប្រជុំតាមអនឡាញ ដោយ​សារការ​រាលដាល​កូវីដ-19 ហើយ​អង់គ្លេស​បាន​ដាក់ប្រទេសក្នុងគ្រាអាសន្ន ហាមពលរដ្ឋចេញពីផ្ទះ។

បើតាមគម្រោងនេះ តំណាងរាស្ត្រអង់គ្លេស ​នឹងប្រើប្រាស់កម្មវិធី​​ Zoom  ក្នុងកិច្ចប្រជុំអនឡាញ​ ដើម្បីឲ្យតំណាងរាស្ត្រចោទសួរដល់បណ្តារដ្ឋមន្ត្រីពាក់ព័ន្ធនឹងគោលនយោបាយ ក្នុង​រយៈ​ពេល​អនុវត្តដាក់ប្រទេសក្នុងគ្រាអាសន្ន​។ តំណាងរាស្ត្រអង់គ្លេស ចំនួន១២០រូប រួមទាំង​តំណាង​រាស្ត្រ​៥០រូប នៅក្នុងអគារសភា នឹងដាក់សំណួរដល់រដ្ឋាភិបាល ពាក់ព័ន្ធនឹងគោលនយោបាយ​ដឹកនាំប្រទេស​ជាតិ។

ប្រធានរដ្ឋសភា លោក Lindsay Hoyle បានបញ្ជាក់ថា កិច្ចប្រជុំបែបនេះ​នឹងជួយដល់តំណាង​រាស្ត្រ បន្តការងាររបស់ខ្លួន ក្នុងរយៈពេល​ដាក់ប្រទេសក្នុងគ្រាអាសន្ន។

បច្ចុប្បន្ន អង់គ្លេស មានករណីឆ្លងកូវីដ-១៩ ជាង១សែននាក់ ​ស្លាប់ជិត​១៤ពាន់នាក់ ទើបធ្វើឲ្យ​រដ្ឋាភិបាលត្រូវពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ថែម​រយ:ពេល៣សប្តាហ៍ទៀត។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស​លោក Dominic Raab បានបញ្ជាក់ថា បណ្តាហាងលក់ទំនិញផ្សេង ត្រូវបន្តបិទទ្វារ ហើយពលរដ្ឋកាត់បន្ថយការធ្វើដំណើរ បើមិនមានការចាំបាច់ទេនោះ៕ MEO

from: https://tnaot.com/km/m/detail/article/9141407