Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាតកជិះម៉ូតូបាញ់សម្លាប់៦នាក់ ជិតមូលដ្ឋានយោធាអាមេរិក ក្នុងទឹកដីអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យរដ្ឋបាលខេត្ត លោក Wahida Shahkar បានថ្លែងកាលពីថ្ងៃទី១៧ ខែមេសាថា អ្នកបើកម៉ូតូមិនស្គាល់អត្តសញ្ញាណបានបាញ់សម្លាប់និយោជិកក្នុងស្រុកចំនួន ៦ នាក់ ស្ថិតនៅជិតមូលដ្ឋានយោធាអាមេរិក ​ក្នុងតំបន់ Bagram ខេត្ត Parwan ប្រទេសអាហ្វហ្គានីស្ថាន ។ ការបាញ់ប្រហារនោះ កើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ។

(រូបភាពកាលពីគ្រាកន្លងមក)

យោងតាមមន្រ្តីដដែលបានឲ្យដឹងថា ជនភេរវករម្នាក់ ដែលជិះម៉ូតូមិនស្គាល់អត្តសញ្ញាណ បានបើកការបាញ់ប្រហារទៅលើរថយន្តរបស់បុគ្គលិកក្នុងស្រុក បម្រើការនៅព្រលានយន្តហោះ Bagram នៅម៉ោង០៩ និង៤០នាទីយប់ (ម៉ោងនៅក្នុងតំបន់) នៅពេលពួកគេត្រឡប់ទៅផ្ទះ បណ្តាលឲ្យស្លាប់៦ នាក់នៅនឹងកន្លែង និងបីនាក់រងរបួស ។ ការបាញ់ប្រហារនេះ ស្ថិតនៅខាងក្រៅមូលដ្ឋាន​យោធា​របស់អាមេរិក ។ 

(រូបភាពកាលពីគ្រាកន្លងមក)

អ្នកនាំពាក្យរូបនោះបានថ្លែងថា ការស៊ើបអង្កេតពាក់ព័ន្ធហេតុការណ៍បាញ់ប្រហារនេះ​កំពុង​ប្រព្រឹត្តឡើង ហើយមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ។

យ៉ាងណាក៏ដោយ ក្រុមតាលីបង់ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៩ ខែកុម្ភៈ នៅទីក្រុងដូហា ប្រទេសកាតា បានបដិសេធ​ពាក់ព័ន្ធរបស់ខ្លួន នៅក្នុងការវាយប្រហារដ៏សាហាវមួយនេះ ។

(រូបភាពកាលពីគ្រាកន្លងមក)

ឈ្មោះ Zabihullah Mujahid ដែលអះអាងថា ជាអ្នកនាំពាក្យរបស់ក្រុមតាលីបង់នោះ ជួបជាមួយប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការវាយប្រហារទៅលើបុគ្គលិកនៅព្រលានយន្តហោះ Bagram នោះ មិនពាក់ព័ន្ធជាមួយយុទ្ធជនតាលីបង់នោះទេ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9141288