តំណាងរាស្ត្រអាមេរិកមួយក្រុម មកពីគណបក្សសាធារណរដ្ឋ បានប្រកាសថា អាមេរិកនឹងផ្តល់ជំនួយដល់អង្គការសុខភាពពិភពលោក (WHO) ឡើងវិញ ប្រសិនបើប្រធានអង្គការនេះ គឺ លោក Tedros Adhanom Ghebreyesus លាលែងចេញពីតំណែង។
តំណាងរាស្ត្រអាមេរិក ចំនួន១៧រូប បានគាំទ្រដល់សកម្មភាពរបស់ប្រធានាធិបតី ក្នុងការ ផ្អាកផ្ដល់ជំនួយដល់ WHO ។ ក្រុមតំណាងរាស្ត្រទាំងនោះ បានបញ្ជាក់ថា ពួកគេទាំងអស់គ្នា បានបាត់បង់ទំនុកចិត្តទៅលើលោក Tedros Adhanom Ghebreyesus ក្នុងការដឹកនាំអង្គការសុខភាពកំពូលមួយនេះ។
សូមបញ្ជាក់ផងដែរថា លោក Tedros Adhanom Ghebreyesus តែងតែ អំពាវនាវដល់មហាអំណាចពិភពលោក កុំយកបញ្ហាកូវីដ-១៩ ធ្វើជានយោបាយឲ្យសោះ ដោយលោកមិនគាំទ្រ ទង្វើបែបនេះឡើយ។ ប៉ុន្ដែកាលពីពេលថ្មីៗនវ ប្រធានអង្គការ WHO ក៏បានលើកឡើងផងដែរថា មិនមានភស្តុតាងណាមួយ អាចបញ្ជាក់បានថា វីរុស COVID-19 លេចចេញពីបន្ទប់ពិសោធន៍ នៅទីក្រុងវូហាន ប្រទេសចិន នោះឡើយ។
អាមេរិក បានប្រកាសផ្តាច់ជំនួយ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ហើយការប្រកាសបែបនេះរប់អាមេរិក ក៏ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ខណ: ពិភពលោកកំពុងប្រឈមនឹងបញ្ហាសុខភាព។ សូម្បីតែប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ក៏បានចាត់ទុកសកម្មភាពរបស់លោក ត្រាំ គឺជាអំពើខុសច្បាប់ផងដែរ៕ប្រែ សម្រួលដោយ Nuon