Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lee Minho បង្ហាញ​ការយល់ឃើញថ្មីពេល​វ័យ​៣០ឆ្នាំ ក្រោយខានសម្ដែងជាង​៣ឆ្នាំ

តារាសម្ដែងជួរមុខកូរ៉ Lee Minho បានអវត្តមាន​ពី​អាជីពសម្ដែងជាង៣ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ពេល​នេះ​លោក​បាន​វិល​មកលើវិថីសិល្បៈវិញ​ហើយ​តាមរយៈរឿង​ថ្មី​ដែល​មាន​ចំណងជើង​ថា «The King: Eternal Monarch»។

ក្នុង​កម្មវិធី​សន្និសីទកាសែត​សម្រាប់​ការ​បញ្ចាំង​រឿង​ភាគមនោសញ្ចេតនាថ្មី​ Lee Minho បាន​លើក​ឡើង​ពី​អារម្មណ៍ពិត​រយៈពេល​៣ឆ្នាំ ដែល​លោក​ឃ្លាត​ឆ្ងាយពី​សិល្បៈ ពី​អ្នកគាំទ្រ។

«ខ្ញុំ​ឆ្ងាយ​ពី​សិល្បៈ​រយៈពេល​ ៣ឆ្នាំ វា​ជា​ពេល​ដែល​ខ្ញុំ​អាច​សម្លឹង​មើល​ខ្លួន​ខ្ញុំ​កាល​ពីមុន។ ខ្ញុំ​ស្ថិត​នៅ​កន្លែង​មួយ​ដែល​ត្រូវ​គិត​ពី​របៀប​រៀប​ចំ​ឫកពាថ្មី​ មិន​មែន​ជា​បុរស​ខ្ទង់វ័យ​ជាង​ ២០ដូចមុន​ទេ ប៉ុន្តែជា​មនុស្ស​ម្នាក់​ដែល​ស្ថិត​ក្នុង​វ័យ​ ៣០ម្ដង។​ នេះ​ក៏​បាន​ន័យ​ថា​ខ្ញុំ​ចង់​បង្ហាញ​អ្នក​គ្រប់គ្នា​ថា​ខ្ញុំ​ចាស់ទុំហើយ មិន​មែនដូចមុនឡើយ»។

បើនិយាយ​​តំណែង​តួឯក​ក្នុង​រឿង​នេះ​វិញ​ Minho ក៏​បាន​លើក​ឡើង​ដែរថា៖ «ខ្ញុំ​សង្កេតមើល​ច្រើន​ឆ្នាំ​ ហើយ​ក៏​បាន​​គិត​ខ្លាំង​ពី​ទិសដៅ​ដែល​ខ្ញុំ​ចង់​ទៅដែរ។ ខ្ញុំ​បារម្ភណាស់​ ហើយ​ពេល​ខ្ញុំ​ត្រឡប់​មក​វិថី​នេះ​ម្ដងទៀត វា​ហាក់ដូចជា​មិន​ដូច​មុន​សោះ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ សប្បាយ​ចិត្ត​ ហើយ​ខ្ញុំ​ក៏​បាន​គិត​ក្នុង​ចិត្ត​ដែរ​ថា​ “នេះ​ហើយ​ជា​កន្លែង​ដែល​ស័ក្ដិសម​នឹង​ខ្ញុំ ហើយក៏ជាកន្លែងមួយដែលខ្ញុំចង់នៅ”»។

ទាក់ទង​នឹង​រឿង​ថ្មី​នេះ​វិញ​ លោក​ក៏​បាន​ប្រាប់​ដែរ​ថា​ ខ្លួន​មាន​អារម្មណ៍​ភ័យៗ បុកពោះ​បន្តិច​ដែរ ហើយ​អារម្មណ៍​បែប​នេះ​ទោះ​បី​ឈាន​ចូល​អាយុ​ប៉ុន្មាន​ក៏ដោយ​ ក៏​លោកនៅ​តែ​ភ័យដែរ ក្នុង​នាម​ជា​តារាសម្ដែង។

យ៉ាងណាមិញរឿង​ថ្មី​របស់​ Minho ដែល​មាន​ចំណងជើង​ថា «The King: Eternal Monarch» នឹង​ចាប់​ផ្ដើម​បញ្ចាំង​ជាផ្លូវការ​នៅ​ថ្ងៃសុក្រ ទី ១៧ ខែមេសា នេះ​ វេលាម៉ោង​ ១០យប់ ម៉ោង​នៅកូរ៉េ (ត្រូវ​នឹង​ម៉ោង​៨យប់នៅកម្ពុជា)៕

ប្រភព៖ Koreaboo 

from: https://tnaot.com/km/m/detail/article/9140913