ព្រះវិហារ៖ សត្វត្រយ៉ងយក្ស ដែលជិតផុតពូជនៅលើលោក ហើយមានរស់នៅតែក្នុងប្រទេសកម្ពុជា ត្រូវបានគេលួចដាក់ថ្នាំបំពុលសម្លាប់ នៅក្នុងដែនជម្រកសត្វព្រៃឆែប នៃខេត្តព្រះវិហារ ។ នេះបើយោងតាមសមាគមអភិរក្សសត្វព្រៃ WCS។
កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ អង្គការ WCS បានបញ្ជាក់ថា សត្វត្រយ៉ងយក្សចំនួន ៣ ក្បាល ត្រូវបានពុលស្លាប់ ដែលករណីដាក់ថ្នាំបំពុលនេះគឺដោយចេតនាមួយ។ រួមបញ្ចូលទាំងការស្លាប់ដោយការបំពុលលើកនេះផង នោះត្រូវបានសមាគមអភិរក្សសត្វព្រៃ WCS បានបញ្ជាក់ថា ចំនួនស្លាប់ទាំងអស់នោះ សើ្មនឹងការបាត់បង់ប្រហែលពី ១ទៅ២ភាគរយ នៃចំនួនសត្វត្រយ៉ងយក្សសរុបដែលរស់នៅក្នុងតំបន់នោះ។
ការបំពុលសត្វត្រយ៉ងយក្ស បានក្លាយជាក្តីបារម្ភជាសកល ដែលក្រុមអ្នកអភិរក្សកំពុងកត់សម្គាល់ឃើញមានការកើនឡើងនៃការបរបាញ់ប្រភេទសត្វត្រូវការពារ ក្នុងមួយរយៈចុងក្រោយនេះ ខណៈសត្វប្រភេទបក្សីនេះ កំពុងស្ថិតក្នុងបញ្ជីក្រហម ដែលជិតនឹងផុតពូជលើភពផែនដី៕ ដោយ៖ តារា