ទូរទស្សន៍ថៃប៉ុស្តិលេខ ៣ នៅតែទទួលបានការគាំទ្រខ្លាំងជាងគេពីសំណាក់ទស្សនិកជន។ ភាគច្រើនតារាសម្តែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ៣ សុទ្ធតែមានកេរ្តិ៍ឈ្មោះបោះសំលេង និងមានសមត្ថភាពក្នុងការសម្តែង។ យ៉ាងណាមិញបើយើងក្រឡេកមកមើលពី តារាស្រី៣ដួងនេះវិញត្រូវាបានមហាជនជាច្រើនលើកឡើងថា មានភាពលេចធ្លោជាងគេសម្រាប់ការសម្តែងខ្សែភាពយន្ត។
តោះចង់ដឹងថាមានតារាស្រីរូបណាខ្លះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា។
១. Bella Ranee
Bella Ranee គឺជាកំពូលតារាសម្តែងស្រីរបស់ស្ថានីយទូរទស្សន៍ថៃប៉ុស្តិលេខ ៣ ដែលមានរឿងភាគល្បីៗជាច្រើន។ ក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញានឹងមានរឿងភាគទូរទស្សន៍ថ្មីមួយ ដែលមានចំណងជើងថា “Roy Leh Marnya” ដែលសម្តែងជាមួយនឹងតារាប្រុសដ៏ឆ្នើមមួយរូបគឺ លោក Pope Thanawat ។
២. Mew Nittha
Mew Nittha បានរៀបការជាមួយមិត្តប្រុសរបស់ខ្លួនដែលមានឈ្មោះ Shane នៅដើមឆ្នាំ ២០២០។ ក្នុងពេលខាងមុខនេះរឿងភាគទូរទស្សន៍ថ្មីរបស់អ្នកនាងមានចំណងជើងថា “Ok Keub Hak Ab Ruk Khun Samee” ដែលសម្តែងរួមគ្នាជាមួយលោក Mark Prin នឹងចាក់បញ្ចាំងនៅថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០។
៣. Kimmy Kimberley Anne Woltemas
Kimmy Kimberley គឺជាតារាស្រីមួយរូបដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនតាមរយៈការសម្តែងខ្សែភាពយន្តរបស់ខ្លួន។ ថ្មីៗនេះកញ្ញាបានសម្តែងនៅក្នុងរឿង “Dung Duang Haruetai” ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិលេខ ៣ ។ ឆ្នាំនេះទៀតសោតកញ្ញាក៏មានរឿងភាគទូរទស្សន៍ថ្មីមួយទៀតមានចំណងជើងថា “Song Sanaeha” ដែលសម្តែងរួមគ្នាជាមួយនឹងលោក James Ma។
ទោះជាយ៉ាងណាយើងនៅមិនទាន់ដឹងថា រឿងភាគថ្មីទាំងនោះល្អកម្រិតណា សូមរង់ចាំតាមដានទាំងអស់គ្នា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update