ប្រិយបានដឹង និងស្គាល់រួចមកហើយអំពីទឹកចិត្តដ៏ល្អប្រពៃរបស់តារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ និងគ្រួសារ តែងតែយកចិត្តទុកដាក់ចំពោះអ្នកដែលមានជីវភាពទីទ័លក្រ។
ជាក់ស្តែងអ្នកនាង គង់ ចាន់ស្រីមុំ និង គ្រួសារបានពាំនាំថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួនទៅចែកជូនលោកយាយ លោកតា ដែលមានជីវភាពខ្វះខាត រស់នៅភូមិព្រៃម្លូ ដោយធ្វើដំណើរទៅជួបផ្ទាល់តែម្តង។
ក្រោយពីឃើញទឹកចិត្តដ៏ល្អរបស់អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីតែងតែជួយរំលែកទុក្ខលំបាកអ្នកក្រីក្រ បណ្តាអ្នកគាំទ្រជាច្រើន បានសម្តែងក្តីរីករាយ ព្រមទាំងជូនពរឲ្យគ្រួសារមួយនេះជួបតែសេចក្តីសុខ និងសុភមង្គល៕
អត្ថបទដោយ៖ លក្ខិណា