Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់គាំងបេះដូងដេកស្លាប់ម្នាក់ឯង នៅក្នុងបន្ទប់ជួល

ភ្នំពេញ៖ ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកប្រលឹម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤៖៥៤នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលលេខ១៩ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមកន្លែងកើតហេតុបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ជឿន ចេក ភេទប្រុស អាយុ៣០ឆ្នាំ ប្រកបមុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ មុននឹងកើតហេតុ ជនរងគ្រោះបានដេកនៅក្នុងបន្ទប់ជួលដូចធម្មតា រហូតមកដល់ម៉ោងកើតហេតុ ដោយសារមិនឃើញជនរងគ្រោះ ភ្ញាក់ពីដំណេក ក៏នាំគ្នាទៅដាស់ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលើសឈាមគាំងបេះដូង។ ខណៈសពជនរងគ្រោះបានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9140788