ក្រុមកងកម្លាំងសន្តិសុខតាមតំបន់ក្នុងប្រទេស Nigerians ដែលបង្ខំឲ្យប្រជាជនចាក់សោរនៅក្នុងផ្ទះ គឺជាផ្នែកដែលបានសម្លាប់មនុស្សច្រើនជាងការឆ្លងវីរុសកូវីដ១៩។
ក្នុងនោះដែរ គណៈកម្មាធិការសិទ្ធិមនុស្សជាតិ (NHRC) បានបង្ហាញភ័ស្តុតាងនៃការសម្លាប់នេះ ដែលបានមកពីសមាជិកនៃសាធារណៈជន បានទូរស័ព្ទប្រាប់ និងផ្ញើជាវីដេអូ។
លើសពីនេះទៀត ប្រជាជន Nigerians បានលើកឡើងថា ការអនុវត្តច្បាប់មួយនេះបានសម្លាប់មនុស្សជាង ១៨នាក់ក្នុងប្រទេស Nigerians ចាប់តាំងពីការចាប់បង្ខំឲ្យប្រជាជនរស់នៅក្នុងផ្ទះ។ គួររំលឹកដែរថា ច្បាប់មួយនេះបានចាប់ផ្តើមអនុវត្តន៍តាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល Nigerians បានឲ្យដឹងថាវីរុសកូរ៉ូណាបានសម្លាប់មនុស្សចំនួន ១២នាក់ហើយ។ គួរបញ្ជាក់ដែរថាមកទល់នៅពេលនេះប្រទេស Nigerians មានករណីឆ្លងវីរុសកូវីដ១៩ចំនួន ៤០៧នាក់។
មួយវិញទៀតប្រទេសមួយនេះកំពុងតែមានការព្រួយបារម្ភខ្លាំងពីការរីករាលដាលដោយសារតែប្រទេសមួយនេះមានភាពតូចចង្អៀត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ BBC