Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតី ដូណាល់ ត្រាំ នៅឯកោ ក្រោយមេដឹកនាំ​ G-7 គាំទ្រ​ WHO

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ទទួលរងការវាយប្រហារជាក្រុម ពីមេដឹកនាំ ​G-7 ក្នុងកិច្ចប្រជុំ​អនឡាញ​ ដោយសារតែមេដឹកនាំទាំង​៦ បានគាំទ្រអង្គការសុខភាពពិភពលោក​ (WHO) ហើយប្រឆាំនឹងអាមេរិក ដែលបានផ្អាកផ្ដល់ជំនួយដល់ WHO។

ជាមួយគ្នានេះដែរ  មន្ត្រីសុខាភិបាលនៅលើពិភពលោកទាំងមូល បានថ្កោលទោសដល់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា​ ដែលបានផ្អាកផ្តល់ជំនួយដល់​ WHO ខណ:​ពិភពលោក​កំពុងតែរួមគ្នា ធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ មេដឹកនាំប្រទេសអភិវឌ្ឍទាំង​៦ ក្នុងចំណោម​ប្រទេស​ G-7 បានអំពាវនាវឲ្យសហការជាអន្តរជាតិ ប្រឆាំងនឹងកូវីដ-១៩។

ក្រោយកិច្ចប្រជុំ រយៈពេល​១ម៉ោង អ្នកនាំពាក្យអធិការបតីអាល្លឺម៉ង់ បានបញ្ជក់ថា លោកស្រី​ Angela Merkel បានលើកឡើងថា «យើងអាចឆ្លងផុតគ្រោះអាសន្ន​ បង្កឡើងដោយវីរុស​កូវីដ១៩ តាមរយៈកិច្ចសហប្រតិបត្តិការ ជាលក្ខណ:អន្តរជាតិ»។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីកាណាដា លោក​ Justin Trudeau បានបញ្ជាក់ផងដែរថា «​បញ្ហាវីរុសនេះ ចាំបាច់ត្រូវតែសហការជាអន្តរជាតិ ហើយអង្គការ​ WHO ​គឺជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការនេះ​។ ការរួបរួមគ្នា គឺជារឿងសំខាន់បំផុត ដើម្បីឆ្លងផុតអំពី​បញ្ហាទាំងឡាយ ដែលពិភពលោកកំពុងតែប្រឈមមុខ។

ស្របគ្នានោះដែរ មហាសេដ្ឋីអាមេរិក លោក​ Bill Gates  ក៏បានចំណាយប្រាក់របស់មូលនិធិ​ Gates ​រហូតដល់ទៅ​១៥០លានដុល្លារ ដើម្បីជួយដល់អង្គការសុខភាពពិភពលោក​ (WHO) ផងដែរ ។ អគ្គនាយក WHO ​ក៏បានអបអរសាទរដល់ការផ្តល់ជំនួយខាងលើ៕ ប្រែ​សម្រួល​ដោយ៖MEO

from: https://tnaot.com/km/m/detail/article/9140671