តារាសម្តែងស្រីកូរ៉េ ដ៏ល្បីឈ្មោះ Song Hye Kyo ទោះបីជានាងជាប់ឈ្មោះជាអ្នកម៉េម៉ាយក្តី តែសម្រស់វិញ ស្រស់ស្អាត ដូចក្រមុំអ៊ីចឹង។
Song Hye Kyo គេដឹងថានាងគឺ ជានារីស្រគត់ស្រគុំម្នាក់ ដែលនិយមផាត់មុខស្រាលៗ សុភាពបែបធម្មជាតិ ជាពិសេសការស្លៀកពាក់ គឺមិនស៊ិចស៊ីពេកឡើយ មានភាពថ្លៃថ្នូ សមជាកំពូលតារាល្បីលំដាប់ប្រទេសកូរ៉េ។
ដោយឡែកថ្មីៗនេះ Song Hye Kyo បានបង្ហោះរូបភាពប៉ុន្មានសន្លឹកតែងខ្លួនសាមញ្ញៗ តែលេធ្លោខ្លាំង ជាហេតុធ្វើឲ្យហ្វេនៗ លាន់មាត់ពោលពាក្យសរសើរ អំពីរូមសម្ផស្សដ៏ស្រស់ស្អាតរបស់នាង។ គួរបញ្ជាក់ថា Song Hye Kyo ទោះបីជានាង លែងលះជាមួយស្វាមីក៏ដោយ ប៉ុន្តែសន្ទុះប្រជាប្រិយភាពរបស់នាង នៅតែលេចធ្លោ ទទួលបានការគាំទ្រកាន់តែខ្លាំង៕
អត្ថបទដោយ៖ លក្ខិណា