Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មកស្គាល់ឈុតកីឡាករល្អជាងគេទាំង១១នាក់ របស់ Pep Guardiola

ឈុតកីឡាករល្អជាងគេទាំង១១នាក់ របស់លោក Pep Guardiola សុទ្ធសឹងតែមកពីក្លឹបដែលលោកធ្លាប់ដឹកនាំដែលមានដូចជា Barcelona, Bayern Munich និង Manchester City។

បុរសវ័យ៤៩ឆ្នាំនេះ ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកដ៏ល្អបំផុតមួយលើលោក ក្រោយពីលោកបានដឹកនាំក្លឹបឈ្នះពានជាច្រើន ជាពិសេសអំឡុងពេលដឹកនាំក្លឹបអ្នកមានបុណ្យ និងអាចឈ្នះពានដល់ទៅ ៦ ក្នុងមួយរដូវកាល។

Guardiola ក៏ធ្លាប់បានបង្វឹកកីឡាករល្បីៗ ពោរពេញទៅដោយសមត្ថភាពខ្ពស់ ក្នុងការលេងឲ្យក្រុមផងដែរ អំឡុងពេលដែលលោកដឹកនាំក្លឹបខាងលើក្នុងអាជីពរបស់លោក។

បើយោងតាមគេហទំព័រ 90min បានសម្រេចជ្រើសរើសឈុតកីឡាករល្អជាងគេទាំង១១នាក់ របស់ Pep ក្នុងទម្រង់ ៤-៣-៣ ដែលមានដូចជា៖

អ្នកចាំទី៖  Mauel Neuer

ខែ្សការពារ៖ Carles Puyol, Gerard Pique, Dani Alves និង David Alaba

ខែ្សបម្រើ៖​ Xavi, Iniesta, Busquests

ខែ្សប្រយុទ្ធ៖ Messi, Auguero, Sterling

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9140647